បោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ មកស្រវាចិញ្ចឹមគោ រហូតក្លាយជាសេដ្ឋី
- 2018-02-26 04:50:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ មកស្រវាចិញ្ចឹមគោ រហូតក្លាយជាសេដ្ឋី
ចន្លោះមិនឃើញ
កសិករជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកថា ការទទួលបានជោគជ័យដ៏អស្ចារ្យមិនចាំបាច់ទាល់តែមានសញ្ញាប័ត្រថ្នាក់ខ្ពស់នោះទេ។
លោក Saipol Azmir Zainuddin បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី ៦ ដោយសារតែមានគោលបំណងច្បាស់លាស់មួយ គឺចង់ក្លាយជាកសិករម្នាក់។ ក្រោយពីឈប់រៀន លោកបានសម្រេចចិត្តទៅធ្វើជាកម្មករសំណង់ដោយទទួលប្រាក់ខែជិត ២០០ ដុល្លារ។ ជាមួយគ្នាផងដែរ លោកមិនបានចំណាយប្រាក់ខែដំបូងរបស់ខ្លួនទៅសម្ភារនិយមនោះទេ តែលោកបែរជាយកវាមកទិញគោមួយក្បាលក្នុងតម្លៃ ១១៥ ដុល្លារ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។
លោក Saipol បានទិញគោមួយក្បាលជារៀងរាល់ខែ រហូតដល់លោកមានអាយុ ១៨ ឆ្នាំ។ បុរសរូបនេះនិយាយថា "នៅពេលខ្ញុំអាយុ ១៨ ឆ្នាំ ខ្ញុំមានគោ ៣០០ ក្បាល។ ក្នុងអំឡុងពេលនោះ ឪពុកខ្ញុំនិងខ្ញុំបានចិញ្ចឹមនិងលក់គោដល់អ្នកភូមិ។ ខ្ញុំបានសន្សំប្រាក់ចំណេញទាំងអស់ដើម្បីអាចសម្រេចសុបិនរបស់ខ្ញុំធ្វើជាម្ចាស់កសិដ្ឋាន។"
នៅអាយុ ១៩ ឆ្នាំ លោក Saipol បានចាប់ផ្ដើមលក់គោពេញម៉ោង និងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុរហូតទិញរថយន្ត និងផ្ទះមួយខ្នង។ លោក បានពង្រីកមុខជំនួញដោយដាក់ពាក្យសុំប្រាក់កម្ចីចំនួន ១០ ០០០០ រីងហ្គីត (ជាង ២ម៉ឺនដុល្លារ) តាមរយៈអាជ្ញាធរអង្គការកសិករម៉ាឡេស៊ី (LPP) ។ ប៉ុន្មានឆ្នាំក្រោយមក លោកក៏បានទិញដីទំហំ ០,៨ ហិកតា សម្រាប់ការចិញ្ចឹមគោ។
ឥឡូវនេះកសិករវ័យ ៣៣ ឆ្នាំខាងលើ មានសត្វគោ ៨០០ ក្បាល, ពពែ ១៥០ ក្បាល និងក្របី ៣០ ក្បាល។ យោងតាមប្រភពព័ត៌មាន ឱ្យដឹងថាលោករកប្រាក់ចំណូលបានប្រមាណ ១ លានរីងហ្គីត (ជាង ២៥ ម៉ឺនដុល្លារ) ពីការលក់សត្វពាហនៈកាលពីឆ្នាំមុន។ បន្ថែមពីនេះទៀត លោកក៏មានបំណងក្នុងការបង្ហាត់ក្មេងៗជំនាន់ក្រោយ ដែលមានចំណាប់អារម្មណ៍លើមុខរបរនេះផងដែរ៕
ចុចអាន ៖
ទិញរ៉ូបតម្លៃត្រឹម ១០ដុល្លារ សម្រាប់ថតរូបមង្គលការ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល
អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ មានអីបែរជានាំគ្នា...
ចូលចិត្តថត Live លក់គ្រឿងអលង្ការពេក ត្រូវចោរបាញ់ប្លន់យកអស់ជាង៤ម៉ឺនដុល្លារ