នារីអូតេសវ័យ ៤២ ឆ្នាំ តែសម្រស់មិនចាញ់នាងក្រមុំៗ

  • 2018-03-20 01:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Jamie Chua គឺ​ជា​នារី​អូតេស​ដែល​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ថែមទាំង​មាន​រហស្សនាម​ថា «Rich Kids of Singapore» ទៀត​ផង បើ​ទោះ​បី​ជា​អ្នក​ស្រី​មាន​កូន​ធំៗ​ដល់​ទៅ ២ នាក់​ក្តី។

ជាមួយ​គ្នា​នេះ អ្នកស្រី Chua ក៏​បាន​ជាប់​ឈ្មោះ​ជា «Queen of Instagram» នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ ដោយ​រូបថត​ល្អឥតខ្ចោះ​របស់​អ្នកស្រី​និមួយៗ ត្រូវ​ថត​ដោយ​អ្នក​បម្រើ​ដែល​តែង​ធ្វើដំណើរ​ជាមួយ​អ្នកស្រី។

ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី Chua ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​ភរិយា​របស់​មហាសេដ្ឋី​ឥណ្ឌូនេស៊ី​ម្នាក់ មាន​ឈ្មោះ​ថា Nurdian Cuaca ដែល​បាន​ជួប​គ្នា​នៅ​លើ​យន្តហោះ នៅ​ពេល​អ្នក​ស្រី​មាន​អាយុ​ទើប​តែ ២០ ឆ្នាំ។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​រៀបការ​ជា​មួយ​គ្នា។ អ្នកស្រី Chua និង​លោក Cuaca បាន​រៀបការ​ជាមួយ​គ្នា​អស់ ១៥ ឆ្នាំ និង​មាន​កូន ២ នាក់ តែ​បាន​លែងលះ​គ្នា​វិញ។

យោង​តាម​គេហទំព័រ Yahoo Singapore បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​លែងលះ​គ្នា អ្នកស្រី Chua បាន​ទាមទារ និង ឈ្នះ​ប្រាក់ ៣៣២ ០០០ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​មើល​ថែ​ខ្លួន​ឯង និង​កូន​ទាំង ២ នាក់។ ចាប់តាំង​ពី​ពេល​នោះ​មក អ្នកស្រី​បាន​ផ្ដោត​លើ​ជីវិត​គ្រួសារ ព្រមទាំង​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដែល​ឈ្នះ​ក្តី​ពី​អតីត​ស្វាមី មក​មើល​ថែ​សម្រស់ និង​ទិញ​សម្ភារៈ​ប្រណីតៗ​ជា​ច្រើន។

បើ​តាម​គេហទំព័រ Lollipop បាន​ឲ្យ​ដឹង​ថា អ្នកស្រី Chua បាន​ចំណាយ​ប្រាក់​ជាង ១០ ០០០ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ថែរក្សា​សម្រស់​របស់​ខ្លួន៕

ចង់​ដឹង​ថា​អ្នកស្រី Chua ស្រស់​ស្អាត​យ៉ាង​ណា ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង