សិង្ហបុរី និងកូរ៉េខាងត្បូង ជាប់ជាប្រទេសមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុតលើលោក
- 2018-02-23 08:41:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី និងកូរ៉េខាងត្បូង ជាប់ជាប្រទេសមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុតលើលោក
ចន្លោះមិនឃើញ
ឥឡូវនេះ សិង្ហបុរី កំពុងស្ថិតនៅចំណាត់ថ្នាក់ជាមួយប្រទេសអាស៊ីមួយទៀត ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅលើពិភពលោក។
បើយោងតាមគេហទំព័រ Passport Index ដែលជាអង្គការមួយរៀបចំចំណាត់ថ្នាក់លិខិតឆ្លងដែន ដោយផ្អែកលើសេរីភាពធ្វើដំណើរ ក៏ដូចជាតម្រូវការទិដ្ឋាការ បានប្រកាសកាលពីថ្ងៃអង្គារថា សិង្ហបុរី និងកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ ១ ស្ទួន ជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅលើពិភពលោក។
ការកើនឡើងនៃបណ្ដាប្រទេសអាស៊ីនៅលើបញ្ជីនេះ ត្រូវបានរងឥទ្ធិពលយ៉ាងខ្លាំងដោយសារការផ្លាស់ប្ដូរនាពេលថ្មីៗនេះ ដែលរដ្ឋាភិបាលអ៊ូបេគីស្ថាន (Uzbekistan) បានដាក់ឲ្យដំណើរការ កាលពីដើមខែនេះ ដោយផ្ដល់សិទ្ធិដល់ប្រទេសចំនួន ៧ ចូលដោយមិនចាំបាច់ប្រើទិដ្ឋាការ រហូតដល់ ៣០ ថ្ងៃ ក្នុងនោះរួមមាន អ៊ីស្រាអែល , ឥណ្ឌូនេស៊ី , កូរ៉េខាងត្បូង , ម៉ាឡេស៊ី , ជប៉ុន , តួកគី និង សិង្ហបុរី។
យ៉ាងណាមិញ ក្រៅពីប្រទេសទាំង ២ ខាងលើ ក៏នៅមានប្រទេសអាស៊ីមួយចំនួនទៀត ស្ថិតនៅចំណាត់ថ្នាក់ល្អៗផងដែរ ដូចជា ជប៉ុន ជាប់លេខ ២ និង ម៉ាឡេស៊ី ជាប់លេខ ៦ ខណៈ ថៃ លេខ ៧៥ , វៀតណាម លេខ ៥០ រីឯកម្ពុជា លេខ ៤៧៕
ចុចអាន៖