កូនសេដ្ឋីបើក Lamborghini ដល់ល្បឿនជាង ២០០គីឡូម៉ែត្រ ត្រូវរដ្ឋរឹបអូសយករថយន្ត
- 2017-11-10 07:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនសេដ្ឋីបើក Lamborghini ដល់ល្បឿនជាង ២០០គីឡូម៉ែត្រ ត្រូវរដ្ឋរឹបអូសយករថយន្ត
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តុលាការនៅប្រទេសសិង្ហបុរី បានសម្រេចរឹបអូសយក Lamborghini របស់កូនសេដ្ឋីម្នាក់ បន្ទាប់ពីបើករថយន្តស៊េរីទំនើបនេះប្រណាំងគ្នាដល់ល្បឿន ២១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿនកំណត់ធម្មតាត្រឹម ៦០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
តាមពិតទៅ ការប្រណាំងគ្នាដោយខុសច្បាប់នេះ បានកើតឡើងតាំងពីឆ្នាំ២០១៥ ហើយយុវជនដែលល្មើសនោះឈ្មោះ Kevin Pratama Chandra ជាកូនប្រុសរបស់អ្នកមានទ្រព្យធនជនជាតិឥណ្ឌូណេស៊ីម្នាក់។ រថយន្តម៉ាក Lamborghini នោះ មានតម្លៃរហូតដល់ទៅ ៦៣ម៉ឺនដុល្លារ ហើយដាក់ឈ្មោះឪពុកម្ដាយទិញ មិនមែនជារបស់យុវជនផ្ទាល់ឡើយ។
នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ យុវជនឥណ្ឌូណេស៊ីនេះ បានបបួលគ្នាប្រណាំង ហើយមិត្តភក្តិបានយករថយន្តម៉ាក Nissan GT-R មកសាកកម្លាំងជាមួយ។ នៅពេលបើកដល់ល្បឿន ២១៩គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនអ្នកទាំង២ ភ្លាមៗ។ តុលាការបានចោទប្រកាន់ Chandra និងមិត្តភ័ក្ដិម្នាក់ទៀត ពីបទបើកបរហួសល្បឿនកំណត់ ដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជន និងបើកបរដោយគ្មានការធានារ៉ាប់រង។
អ្នកទាំង២ ធ្លាប់ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ២សប្ដាហ៍ ពិន័យជាប្រាក់ ១៥០០ដុល្លារសម្រាប់ Chandra និង ២៥០០ដុល្លារសម្រាប់មិត្តភ័ក្ដិ កាលពីខែមេសាកន្លងទៅ ព្រមទាំងហាមឃាត់មិនឲ្យកាន់ចង្កូតរថយន្ត ១៨ខែ។ ទោះបែបណាក្ដី រថយន្តម៉ាក Lamborghini ដែលឃាត់ទុកជាយូរហើយនោះ ត្រូវតុលាការសម្រេចរឹបអូសយកជាសម្បត្តិរដ្ឋកាលពីម្សិលមិញ ធ្វើឲ្យឪពុកម្ដាយ Sandra ខកចិត្តយ៉ាងខ្លាំង។
បើតាមច្បាប់សិង្ហបុរី រថយន្តនេះអាចនឹងត្រូវកម្ទេចចោល ឬដាក់លក់ដេញថ្លៃ ដោយមិនអនុញ្ញាតឲ្យមន្ត្រីរដ្ឋប្រើប្រាស់ឡើយ៕
ចុចអានអត្ថបទ៖
សេដ្ឋីប្រាក់លាននៅវៀតណាម កើនឡើងក្នុងអត្រាខ្ពស់បំផុតលើលោក
សេដ្ឋីអារ៉ាប់លាងឡានតម្លៃជាង១លានដុល្លារតាមផ្លូវនៅអង់គ្លេស