អ្នកជិះម៉ូតូចាស់ៗនៅសិង្ហបុរី នឹងទទួលបានលុយ ជិត៣ពាន់ដុល្លារ តែត្រូវធ្វើរឿងមួយ

  • 2018-04-07 02:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ម៉ូតូ​ដែល​ធ្លាប់​បាន​ចុះ​បញ្ជី​យានយន្ត​មុន​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០០៣ នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ពិសេស​ចំនួន​ជាង ២៦០០​ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​សិង្ហបុរី។ យ៉ាង​ណា​មិញ ការ​ផ្ដល់​ជូន​នេះ តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​​ជា​មុន​សិន​គឺ ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​យានយន្ត​នៅ​អំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ។

រដ្ឋាភិបាល​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​បង្កើន​គុណភាព​ខ្យល់​អាកាស​ក្នុង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០២០។ បច្ចុប្បន្ន ម៉ូតូ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ផ្ដល់​ជូន​ពិសេស​នេះ​មាន​ចំនួន​ប្រហែល ២៧០០០​គ្រឿង។

ភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ចាស់ៗ​ទាំង​នោះ​គឺ​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនម៉ូណូអុកស៊ីត​ដល់​ទៅ ៥៣% នៃ​ប្រភព​បញ្ចេញ​ឧស្ម័ន​ពុល​សរុប។ មួយ​វិញ​ទៀត ម៉ូតូ​ចាស់​ជាង ២​ម៉ឺន​គ្រឿង​នោះ​មាន​ចំណែក ១៥% នៃ​ចំនួន​មធ្យោបាយ​ធ្វើ​ដំណើរ​សរុប​លើ​ដង​ផ្លូវ​ប្រទេស​សិង្ហបុរី៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង