«មិនព្រាត់» មួយ​បទ​នេះ​មាន​អ្នក​នៅ​ពី​ក្រោយ​គាំទ្រ​ការ​ផលិត​មិន​ចេះ​តិច​

  • 2018-05-10 03:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចម្រៀង​ថ្មី​នេះ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ដោយ​អ្នក​និពន្ធ​រឿង​នេះ​ផ្ទាល់​គឺអ្នកស្រី​ម៉ី សន សុធារី ហើយ​អ្នកបង្កើត​ជា​សាច់​ភ្លេង​ជា​តន្រ្តីករ​ដ៏​ទេព​កោសល្យ​ លោក កង ពិសិដ្ឋ និង​ច្រៀង​ដោយ​ តារាចម្រៀង​ សាយ និង ខាំ ជេន ដែល​ជា​តួ​សំខាន់​ក្នុង​រឿង​ «បាតដៃខ្មៅ»។

«មិនព្រាត់» ជា​ចម្រៀង​ដែល​បង្ហាញ​ពី​មិត្តភាព​និង​ការ​ដែលក្រុម​តន្រ្តី​ក្មេង​វ័យ​មួយ​ក្រុម​បង្កើត​ឡើង និងមនោសញ្ចេតនា​ជ្រាលជ្រៅ​។ បទនេះ ត្រូវបាន លោក កង ពិសិដ្ឋ រៀបចំសាច់ភ្លេងដោយយកចិត្តទុកដាក់ និងដោយ​ក្តីស្រលាញ់ ដោយសារ​ជាស្នាដៃរួមបញ្ចូលគ្នាជាមួយអ្នកមានទេពកោសល្យ។ លើសពីនោះទៀត លោក កង ពិសិដ្ឋ ក៏លើកសរសើរដល់ Sai និង ជេន ដែលមានទេពកោសល្យ​ ទោះ​ជា​នៅ​ក្មេង​ ក៏​អាច​ធ្វើ​បាន​នូវ​សម្មិត្តផល​ជា​ច្រើន។

តាមការបញ្ចាក់របស់ តារាចម្រៀង កង ពិសិដ្ឋ ឱ្យដឹងដែរថា បទនេះជាត្រូវបានផលិតឡើងក្នុងរយៈពេលដ៏ខ្លីមួយ​ប្រហែល​ជា​ង​មួយ​អាទិត្យ​ព្រោះ​មានការចូលរួម​ពី​គ្រប់អ្នកពាក់ព័ន្ធក្នុងរឿង «បាតដៃខ្មៅ»។ លោក​កង ពិសិដ្ឋ ក៏​សង្ឃឹម​ថា​ប្រិយមិត្តនឹងពេញចិត្ត​ជួយ​គាំទ្រ ហើយអាចត្រៀមខ្លួន​ទៅ​ទស្សនា​ភាព​យន្ត​ខ្នាត​ធំ​នេះ​នៅ​ក្នុង​រោង​ភាពយន្ត​ក្នុងពេលឆាប់ៗខាងមុននេះ៕

កុំភ្លេចទស្សនា​វីដេអូ lyric បទ «មិតព្រាត់» ខាង​ក្រោម​នេះ​៖

អត្ថបទ៖ Sunny