Camila Cabello បង្ហាញ​ក្ដី​អំណរក្រោយ​សម្ដែង​យប់​ដំបូង​ជាមួយ​ Taylor Swift

  • 2018-05-10 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ម្ចាស់​បទ​ "Never Be the Same” Camila Cabello និង​តារា​ចម្រៀង Charlie XCX បាន​ជួយ​ Taylor Swift ដើម្បី​សម្ដែង​តន្ត្រី​ទេសចរណ៍​ "Reputation Tour” ជា​អ្នក​បើក​កម្មវិធី​ ដោយ​ទទួល​បាន​ការ​ជោគជ័យ​យ៉ាង​ខ្លាំង។

នៅ​ក្នុង​ការ​ប្រគំ​តន្ដ្រី​នោះ អ្នក​គាំទ្រ​​បាន​ចូលរួម​ទស្សនា​គឺ​មាន​ដល់​ទៅ ៥៩,១៥៧​នាក់​ឯណោះ​ ដែល​Concert នេះ​មាន​ទីតាំង​នៅ​ពហុកីឡាដ្ឋាន​របស់​សកលវិទ្យាល័យ Phoenix រដ្ឋ Arizona ដោយ​តារា​ចម្រៀង​ទាំង​ពីរ Camila និង Charli បាន​ឡើង​លើ​ឆាក​ច្រៀង​រួម​ជាមួយ​ Taylor ចំពោះ​បទ "Shake It Off”។

បន្ទាប់​ពី​ការ​សម្ដែង​បាន​បញ្ចប់ Camila បាន​បង្ហោះ​រូប​ថត​និង​វីដេអូ​ទៅ​កាន់​ទំព័រ​ Instagram របស់​នាង​ដែល​មាន​អ្នក​ Follow ដល់​ទៅ ១៩,៥​នាក់។

ក្នុង​នោះ​តារា​ចម្រៀង​វ័យ ២១​ឆ្នាំ​បាន​សរសេរ​ថា៖ "អ្វី​ដែល​ស្ថិត​ក្នុង​ដួង​ចិត្ត​ខ្ញុំ​នៅ​ពេល​នេះ៖ ខ្ញុំ​ចង​ចាំ​ថា​​ថ្ងៃ​មួយ​ ពេល​ខ្ញុំ​មក​ពី​សាលា​ (ប្រហែល​ជា​ថ្នាក់​ទី​៩) មិត្ត​របស់​ខ្ញុំ Mariana ទើប​តែ​បាន​ទៅ​មើល Taylor នៅ​ក្នុង​ការ​ប្រគំតន្ត្រី Speak Now Tour ហើយ​ក៏​បាន​ចាប់​ដៃ​ Taylor។ ពេល​នោះ​ខ្ញុំ​គិត​ថា​មិន​ដឹង​ជា​មាន​ថ្ងៃ​ណា​ខ្ញុំ​មាន​លទ្ធភាព​ចូលរួម​កម្មវិធី​ Concert របស់ Taylor នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​អំណរ​គុណ​ជា​ខ្លាំង ដែល​អាច​ចូលរួម​សម្ដែង​ជាមួយ​នាង​នៅ​ពេល​នេះ។"

តារា​ចម្រៀង​ទាំង​៣​រូប​ នឹង​បន្ត​ប្រគំតន្ត្រី​ជាមួយ​គ្នា​រហូត​ដល់​ខែ​វិច្ឆិកា៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី