ខ្លាឃ្មុំទឹកកក និងផេនឃ្វីន រងគំរាមកំហែងជិតផុតពូជ ដោយសារកត្តាធម្មជាតិ ១

  • 2018-05-10 03:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ព្យាករណ៍​ថា ខ្លាឃ្មុំទឹកកក និងផេនឃ្វីន កំពុង​រង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ​ទូទាំង​ពិភព​លោក។

តំបន់​ការពារ​សមុទ្រ (MPAs) ជា​ច្រើន​នៅ​តំបន់​អាកទិច និង​អង់តាកទិច​ដែល​ជា​ជម្រក​សត្វ​ខ្លា​ឃ្មុំ​ទឹក​កក និង​ផេនឃ្វីន​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ការ​ឡើង​កម្ដៅ​ផែនដី។ នេះ​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ការ​សិក្សា​បង្ហាញ​ថា​នៅ​ឆ្នាំ ២១០០ សីតុណ្ហភាព​នៅ​តំបន់​ការពារ​សមុទ្រ​ជា​ច្រើន​នឹង​កើន ២,៨ អង្សា​ក្ដៅ​ជាង​សីតុណ្ហភាព​សព្វ​ថ្ងៃ។

យោង​តាម​សាស្ត្រាចារ្យ John Bruno មក​ពី​សកលវិទ្យាល័យ North Carolina ឲ្យ​ដឹង​ថា "ជា​មួយ​នឹង​ការ​កើន​ឡើង​សីតុណ្ហភាព​ដូច​នេះ យើង​នឹង​ត្រូវ​បាត់​បង់​ប្រភេទ​សត្វ​ជា​ច្រើន​ពី​តំបន់​ការ​ពារ​សមុទ្រ​នា​ចុង​សតវត្ស​នេះ។ ដូច្នេះ​ហើយ ដើម្បី​ការពារ​ផល​អាក្រក់​នេះ យើង​ត្រូវ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពូល​ក្នុង​បរិយាកាស​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត ហើយ​ជា​ពិសេស​ត្រូវ​ជំនួស​ការ​ប្រើ​ឥន្ធនៈ​ហ្វូស៊ីល ដោយ​ងាក​មក​ប្រើ​ប្រភព​ថាមពល​មិន​ប៉ះ​ពាល់​បរិស្ថាន​ដូច​ជា ផ្ទាំង​សូឡា និង​ខ្យល់​ជា​ដើម។”

គួរ​ឲ្យ​ដឹង​ថា ប្រសិន​បើ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី​ទាន់​ពេល​វេលា​ទេ សត្វ​ជា​ច្រើន​ដូច​ជា ខ្លាឃ្មុំ​ទឹកកក, ផេនឃ្វីន, ត្រីសមុទ្រ, ថនិកសត្វ និង​បក្សី​ ជា​ច្រើន​ប្រភេទ​ទៀត​មិន​មាន​កន្លែង​ដែល​​អាច​រស់​នៅ​បាន​ ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ផុត​ពូជ​នៅ​ថ្ងៃ​អនាគត៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី