Taylor រាយរាប់​រឿង​ជម្លោះ​​ជាមួយ​ Kim Kardashain នៅ​យប់​ដំបូង​តន្ត្រី​ទេសចរណ៍ "Reputation”

  • 2018-05-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift ទើប​តែ​បញ្ចប់​ជម្លោះ​ជាមួយ Katy Perry កាល​ពី​ម្សិល​មិញ​នេះ​ ដោយ​បង្ហោះ​រូប​ថត​មួយ​ជាមួយ​នឹង​មែក​ឈើ​អូលីវ ដែល​ Katy ប្រគល់​ឲ្យ​ខ្លួន​ជា​និមិត្ត​សញ្ញា​នៃ​សន្តិភាព។ ប៉ុន្តែ​ពេល​នេះ​នាង​នៅ​តែ​មាន​ជម្លោះ​ដ៏​ធំ​មួយ​ជាមួយ​ប្ដី​ប្រពន្ធ Kim Kardashian និង Kayne West នៅ​ឡើយ​។

នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ទេសចរណ៍​លើក​ទី​១​របស់​នាង Taylor បាន​បើក​កកាយ​ពី​រឿង​ហេតុ​ដែល Kim បាន​ឌឺដង​នាង​តាម​រយៈ​ការ​បង្ហោះ​វីដេអូ Snapchat និង​ប្រើ​ប្រាស់​​ Emoji រូប​ពស់​ជា​ច្រើន​នៅ​លើ​ Twitter នាង​កាល​ពី​២​ឆ្នាំ​មុន​ជា​ដើម ដែល​ហេតុការណ៍​ទាំង​នោះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ខ្លាំង។

ដូច្នេះ​ហើយ​ទើប​ Taylor យក​បទ​ពិសោធន៍​នេះ​យក​មក​បញ្ចូល​ក្នុង​បទ​ចម្រៀង​ដែល​នាង​សម្ដែង​ផ្ទាល់ តាម​រយៈ​បទ "Long Live”។

ចង់​ដឹង​ច្បាស់ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ