Messi រំពឹង​ខ្ពស់​ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​

  • 2018-05-10 08:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជ័យ​ជម្នះ​ ៥​ទល់​នឹង​១​លើ​ Villarreal កាល​ពី​យប់​មិញ​ Lionel Messi ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់​ជា​គ្រាប់​ទី​៣៤​នៅ​ La Liga រដូវ​កាល​នេះ។

Messi

គ្រាប់​បាល់​ខាង​លើ​កាន់​តែ​ធ្វើ​ឲ្យ​ Messi មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​រូប​គេ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​រដូវ​កាល​នេះ​ក្រោយ​វ៉ា​ដាច់​​គូ​ប្រជែង​ Mohamed Salah របស់​ Liverpool មក​ពី Premier League។

Salah បច្ចុប្បន្ន​មាន​៣១​គ្រាប់​ តាម​ពី​ក្រោយ​ Messi ចំនួន​៣​គ្រាប់​ខណៈ​ក្របខ័ណ្ឌ​អង់គ្លេស​សល់​១​ប្រកួត​ទៀត​ ហើយ​អេស្ប៉ាញ​សល់​២​ប្រកួត​ទៀត​ទើប​ចប់​។ រាប់​ទាំង​លើក​នេះ​ផង​ Messi នឹង​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៥ បន្ទាប់​ពី​៤​លើក​មុន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ធ្លាប់​ឈ្នះ​ក្នុង​ឆ្នាំ ២០១០, ២០១២, ២០១៣ និង​២០១៧៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី