Justin Bieber ប្រតិកម្ម​ភ្លាម​ៗ បន្ទាប់​ពី​​លឺថា​ Selena សម្រេច​បើក​ចិត្ត​ទទួល​អ្នក​ថ្មី​!

  • 2018-05-10 13:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​លើ​បណ្ដាញ​សង្គម​ Instagram ក្រោយ​ពេល​បាន​ឃើញ​ព័ត៌មាន​ថា​តារា​ចម្រៀង​ Selena Gomez ប្រកាស​ថា​អស់​ចិត្ត​ពី​ខ្លួន​ និង​បើក​ចិត្ត​ទទួល​អ្នក​ថ្មី​។

ជាក់ស្ដែង​ តារា​ចម្រៀង​ Justin បាន​ចែក​ចាយ​ចម្រៀង​ Cycles របស់​តារា​ចម្រៀង​ Jonathan McReynolds នៅ​ក្នុង​Story Instagramរបស់​ខ្លួន​ ហើយ​សរសេរ​សារ​ថា​ "ពិត​ជា​បាន​ជួយ​ខ្ញុំ​ថ្ងៃ​នេះ​"។

រឹត​តែ​ពិសេស​ វគ្គ​មួយ​នៃ​បទ​ចម្រៀង​ Cyclesបាន​ច្រៀង​ថា​ "នេះ​គឺ​ជា​អ្វី​ដែល​គាត់​រក្សា​អ្នក​ក្នុង​រង្វង់​ រង្វង់​ រង្វង់​ តែ​ខ្ញុំ​មិន​ទៅ​ក្នុង​រង្វង់​នោះ​ទេ​ ….. វា​នឹង​បញ្ចប់​តាម​អ្វី​ដែល​ខ្ញុំ​ចង់​បាន​, ខ្ញុំ​ឈ្នះ​"។

សូម​បញ្ជាក់​ផង​ដែរ​ អត្ថន័យ​ទាំងមូល​ក្នុង​បទ​ចម្រៀង​ដែល​ Justin ផុស​ក្នុង​ IG ​គឺ​ពិត​ជា​ត្រូវ​នឹង​សាច់​រឿង​ស្នេហា​របស់​គូ​ស្នេហ៍​ផ្លេកបន្ទោរ​ Justin និង​ Selena ណាស់​ គឺ​វិល​វល់​ទៅ​ចុះ​ឡើង​ ហើយ​មក​ជួប​គ្នា​ត្រូវ​គ្នា​វិញ​ដដែល​៕

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម