អុញ​នោះ! Shawn Mendes និយាយ​ថា Hailey Baldwin ជា​មិត្ត​ល្អ​របស់​ខ្លួន

  • 2018-05-11 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​មើល​ទៅ Shawn Mendes និង Hailey Baldwin ដូច​ជា​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ទេ។ ម៉េច​ក៏​អីចឹង?

តារា​ទាំង​ពីរ​ដួង​បាន​បណ្ដើរ​គ្នា​ទាំង​ត្រសង​ចូលរួម​កម្មវិធី Met Gala ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​នេះ​គឺ​ជា​ការ​ប្រកាស​ផ្លូវ​ការ​ដែល​ពួក​គេ​ គឺ​ជា​សង្សារ​នឹង​គ្នា។ ស្រាប់​តែ​ថ្មីៗ​នេះ Shawn ប្រកាស​ថា​ពួក​គេ​គឺ​គ្រាន់​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​តែ​ប៉ុណ្ណោះ។

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី W Magazine ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ Shawn បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ថា "ពួក​យើង​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា"។

វា​គឺ​ជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ ព្រោះ Shawn និង Hailey ពិត​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​​ ដោយ​បាន​កៀក​កើយ​និង​កាន់​ដៃ​គ្នា​យ៉ាង​ស្អិត​ល្មួត។

Shawn បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ពេល​បាន​ចំណាយ​ពេល​ជាមួយ Hailey ក៏​ដូច​ជា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ព្រោះ​នាង​ពិត​ជា​ពូកែ​ខាង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ធំៗ​បែប​នេះ។

ចំពោះ​ពេល​នេះ អ្នក​ដែល​ទទួល​បាន​បេះដូង​ Shawn គឺ​ត្រូវ​លាក់​កំបាំង​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ក៏​បាន​ខិត​ខំ​បង្ហាញ​ពាក្យ​ពេចន៍​ស្នេហា​ខ្លួន​ទៅ​កាន់​មនុស្ស​ម្នាក់​​លាក់​កំបាំង​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ខ្លួន៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី