ទូរសព្ទ​ចេក​ Nokia នឹង​ចេញ​លក់​មុន​គេ​នៅ​វៀតណាម​ និង​សិង្ហបុរី​

  • 2018-05-12 06:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទូរសព្ទ​ Nokia 8810 ​ស៊េរី​ថ្មី​ នឹង​ចាប់​ផ្ដើម​ចេញ​លក់​ជា​លើក​ដំបូង​នៅ​បណ្ដា​ប្រទេស​អាស៊ី​នៅ​ចុង​ខែ​ឧសភា​ ដោយ​ចាប់​ផ្ដើម​ពី​សិង្ហបុរី​ និង​ប្រទេស​វៀតណាម។

Nokia 8810 ដែល​គេ​និយម​ហៅ​ថា​ "ទូរសព្ទ​ចេក" នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Mobile World Congress កាល​ពី​ដើម​ឆ្នាំ​ ២០១៨ នេះ ដែល​មាន​រូប​រាង​មិន​ខុស​ពី​មុន​ខ្លាំង​ តែ​មាន​បន្ថែម​​សមត្ថភាព​ទ្រាំទ្រ​នឹង​សេវា​ 4G និង​មាន​ផ្ទុក​នូវ​កម្មវិធី​ដូច​ជា​ Facebook, Twitter និង Google Maps ជា​ដើម។ បន្ថែម​ពី​នេះ​មាន​ថាមពល​ថ្ម​ដែល​កាន់​បាន​ ២០ ម៉ោង និង​និយាយ​​ទូរសព្ទ​បាន​ ៨ ម៉ោង។

ចេញ​លក់​នៅ​សិង្ហបុរី​ និង វៀតណាម​ ទូរសព្ទ​នេះ​នឹង​មាន​តម្លៃ​ខ្ទង់​ ៨០ ដុល្លារ ។ Nokia 8810 នេះ​ក៏​​បន្ត​ចេញ​លក់​លើ​ទីផ្សារ​ធំៗ​ដទៃ​ទៀត​ផង​ដែរ៕​

​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង