ប្រាក់​ចំណេញ​ Apple រក​បី​ខែ​ ​ច្រើន​ជាង​​​ Amazon រក​ ២៣ ឆ្នាំទៅទៀត

  • 2018-05-12 07:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple និង Amazon កំពុង​ប្រជែង​គ្នា​ កាន់​កាប់​តំណែង​ក្រុមហ៊ុន​មាន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ​ (១ លាន​លាន​ដុល្លារ​) ដំបូង​គេ​ក្នុង​លោក។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​​ Apple មាន​តម្លៃ​ ៩៣៤ ពាន់​លាន​ដុល្លារ និង​ Amazon មាន​តម្លៃ​ ៧៨០ ពាន់​លាន​ដុល្លារ។

យ៉ាងណាក្ដី​បើ​សិន​មើល​លើ​ប្រាក់​ចំណេញ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​អាច​រក​បាន​ ឃើញ​ថា​ខុស​គ្នា​ដូច​មេឃ​ និង​ដី។ ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម​ដំបូង​មក​ទល់​ពេល​នេះ​ (ប្រមាណ​ ២៣ ឆ្នាំ) ក្រុមហ៊ុន​ Amazon អាច​រក​ប្រាក់​ចំណេញ​បាន​​ប្រហែល​ ៩,៦ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

ធៀប​នឹង​ Apple ឯណោះ​វិញ​ នៅ​រយៈពេល​ត្រឹម​ ៣ ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​ ២០១៨ ​នេះ​ អាច​រក​ប្រាក់​ចំណេញ​បាន​ដល់​ទៅ​ ១៣,៨ ពាន់​លាន​ដុល្លារ​ឯណោះ។ ខណៈ​ពេញ​មួយ​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៧៦ មួយ​នេះ​ អាច​រក​ប្រាក់​ចំណេញ​បាន​ ៤៨,៣៥ ពាន់​លាន​ដុល្លារ៕

​​​​

ប្រភព៖ Reuters | CNBC   ប្រែ​សម្រួល៖ សុខហេង