ព្រលឹង​ចុង​សក់​! មនុស្ស​មួយ​គ្រួសារ​ត្រូវ​ខ្លារខិន​មួយ​ហ្វូង​ព័ទ្ធ តែ​សំណាង​ល្អ (វីដេអូ)

  • 2018-05-13 01:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសចរ​ជនជាតិ​បារាំង​មួយ​គ្រួសារ​បាន​ចុះ​ថត​សត្វ​ខ្លារខិន​នៅ​ក្នុង​​ឧទ្យាន​មួយ​ក្នុង​ប្រទេស​ហូឡង់​ ត្រូវ​បាន​ខ្លារខិន​មួយ​ហ្វូង​ឡោមព័ទ្ធ​ តែ​សំណាង​អាច​រត់គេច​ទាំង​ប្រផុតប្រផើយ​ពី​សេចក្ដី​ស្លាប់។

Beekse Bergen គឺ​ជា​សួនសត្វ​ដ៏​ធំ​ដែល​អនុញ្ញាត​ឲ្យ​ទេសចរ​​អាច​ជិះ​ឡាន​របស់​ពួកគេ​មើល​ប្រភេទ​សត្វ​នានា​របស់​តំបន់​អាហ្វ្រិក តែ​មិន​អនុញ្ញាត​ឲ្យ​ចុះ​ពី​ឡាន​ឡើយ។

វីដេអូ​ឃ្លីប​​ថត​ដោយ​អ្នកទេសចរ​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​ឡាន បង្ហាញ​ថា គ្រួសារ​ដែល​មាន​គ្នា​៥​នាក់​បាន​បំពាន​បម្រាម​នេះ។ សាក្សី​ដែល​បាន​ថត​វីដេអូ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​របស់​ពួកគេ​នៅ​ពេល​ដែល​ឃើញ​គ្រួសារ​នេះ​ហ៊ាន​ចុះ​ពី​ឡាន​​ដើម្បី​ថត​សត្វ​សាហាវ។

ក្រោយ​មក​ខ្លារខិន​ជា​សត្វ​លឿន​បំផុត​លើ​លោក រត់​ទៅ​ខ្ទប់​ទាំង​មុខ​ទាំង​ក្រោយ​សំដៅ​មនុស្ស​មួយ​គ្រួសារ​ដែល​កំពុង​ឈរ​ថត​ក្រៅ​ឡាន មាន​ទាំង​ស្រ្តី​ពរ​ក្មេង​តូច​រត់​​បណ្ដើរ​ស្រែក​​ដេញ​ឲ្យ​ខ្លា​ថយ​ចេញ​បណ្តើរ តែ​សំណាង​​ខ្លា​មិន​ខាំ គ្រាន់​តែ​មក​ហក់​កំញើញ​ ឲ្យ​ពួកគេ​ព្រលឹង​ចុង​សក់​មុន​ពេល​ចូល​ឡាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត