៤សន្លឹកក្រហម​ច្រាលក្រោម​កម្ដៅ​ថ្ងៃ អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ទទួល​ចំហាយ​ភាយៗ​ពី​ម្ទេស

  • 2018-05-13 08:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ដែល​មាន​ពណ៌​ស្រស់​ឆើតឆាយ បង្ហាញ​ពី​សកម្មភាព​កសិករ​ប្រមូល​ផល​ម្ទេស​នៅ​ក្នុង​ស្រុក​បូក្រា ប្រទេស​បង់ក្លាដេស អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ក្រហមច្រាល​ក្រហាយពេញ​ភ្នែក ឈួល​ពេញ​ច្រមុះ។

លោក Abdul Momin អាយុ ២៧ គឺ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គីមី​វិទ្យា គឺ​ជា​អ្នក​​ថត​រូប​នេះ។ Momin បាន​ថត​រូប​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ រហូត​បាន​ក្លាយ​ទៅ​ជា​អ្នក​ថតរូប​អាជីព។ ចំណូល​ចិត្ត​ថត​រូប​នេះ​បាន​កើតឡើង នៅ​ពេល​ដែល​រូប​គេ​បាន​ឈ្នះ​ការ​ប្រកួត​ថត​រូប​តាម​រយៈ​ទូរស័ព្ទ​ដៃ។

លក្ខណៈ​ពិសេស​របស់​រូប​ទាំង​នេះ​នៅ​ត្រង់​ថា អ្នក​ថត​ព្យាយាម​មិន​ឲ្យ​ជាប់ background រញ៉េរញ៉ៃ​អ្វី​ផ្សេង​ក្រៅ​ពី​ម្ទេស​ហើយ​និង​កសិករ។ ថត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ វា​រឹតតែ​ធ្វើ​​ឲ្យ​អ្នកទស្សនា​មាន​​អារម្មណ៍​ថា​ទទួល​ចំណាយ​ភាយៗ​​ពី​ម្ទេស​រាប់​លាន​គ្រាប់​ទាំង​នោះ។

សូម​ទស្សនា​រូបថត​ខាងក្រោម៖

ប្រភព៖ Caters News Agency   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី