មកដឹងការពិតទាំង ៧ ពីភរិយាលោក ដូណាល់ ត្រាំ កម្រមានអ្នកដឹង
- 2018-05-14 06:50:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងការពិតទាំង ៧ ពីភរិយាលោក ដូណាល់ ត្រាំ កម្រមានអ្នកដឹង
ចន្លោះមិនឃើញ
ជំទាវទីមួយសហរដ្ឋអាមេរិកបច្ចុប្បន្ន Melaia Trump ត្រូវបានគេស្គាល់ថាមានភាពខុសប្លែកជាច្រើនពីជំទាវមុនៗរបស់អាមេរិក។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមិនច្រើននាក់ទេដែលបានដឹងការពិតគួរឲ្យចាប់អារម្មណ៍របស់ពីភរិយាប្រធានាធិបតីអាមេរិកបច្ចុប្បន្នរូបនេះ។
ខាងក្រោមនេះ គឺជាការពិតទាំង ៧ពីភរិយាលោក ដូណាល់ ត្រាំ កម្រមានអ្នកដឹង ៖
១. Melania ស្ថិតក្នុងចំណោមជំទាវទីមួយ ២រូបប៉ុណ្ណោះដែលកើតក្រៅទឹកដីសហរដ្ឋអាមេរិក ពោលគឺកើតក្នុងប្រទេស ស្លូវេនី
២. Melania គឺជាជំទាវអាមេរិកតែម្នាក់គត់ដែលកើតនៅប្រទេស កុម្មុយនិស្ត ដែលស្ថិតក្នុងអំឡុងពេល ស្លូវេនី នៅជាផ្នែកមួយរបស់ យូហ្គោស្លាវី
៣. ជំទាវទីមួយរូបនេះ គឺជាប្រពន្ធទី ៣ របស់លោក ដូណាល់ ត្រាំ ដោយលោកបានរៀបការជាមួយអ្នកស្រី Ivana Trump ក្នុងឆ្នាំ ១៩៧៧ និងលែងលះគ្នាក្នុងឆ្នាំ ១៩៩២ ហើយប្រពន្ធទី ២ គឺអ្នកស្រី Mala Maples រៀបការក្នុងឆ្នាំ ១៩៩៩ និងលែងលះគ្នាក្នុងឆ្នាំ ១៩៩២
៤. Melania គឺជាជំទាវអាមេរិកតែម្នាក់គត់ដែលភាសាកំណើតមិនមែនជាភាសា អង់គ្លេស
៥. Melania ជាជំទាវតែម្នាក់គត់ដែលអាចនិយាយបានច្រើនភាសាជាងជំទាវមុនៗទាំងអស់មានដូចជា ៖ អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងស៊ែប៊ី
៦. Melania ធ្លាប់ជាតារាម៉ូដែលដ៏ជោគជ័យបំផុតអំឡុងឆ្នាំ ២០០០ ឲ្យទស្សនាវដ្ដីជាច្រើន និងធ្លាប់ថតរូបអាក្រាតកាយទៀតផង
៧. Melania ជាប់ឈ្មោះក្នុងចំណោមជំទាវទីមួយមានកម្ពស់ខ្ពស់បំផុតបីនាក់ជាមួយអ្នកស្រី Michelle Obama និង Eleanor Roosevelt
ចុចអាន ៖
ខ្លាឃ្មុំទឹកកក និងផេនឃ្វីន រងគំរាមកំហែងជិតផុតពូជ ដោយសារកត្តាធម្មជាតិ ១
មិនធ្លាប់ឃើញ! មកមើល រូបថតអាពាហ៍ពិពាហ៍មេដឹកនាំកំពូលៗ ជុំវិញពិភពលោក