រូបរាង​ Lenovo ស៊េរី​ថ្មី​ iPhone X សុំ​ខ្មាស​

  • 2018-05-14 06:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ជា​ស្មាតហ្វូន​មួយ​ដែល​មាន​ផ្ទៃ​អេក្រង់​លាត​សន្ធឹង​ល្អ​ស្អាត​ជាង​គេ​ ក្នុង​ចំណោម​ស្មាតហ្វូន​បច្ចុប្បន្ន ទាស់​តែ​ម្យ៉ាង​មាន​ក្បាល​ឆក​មួយ​ដុំ។ ថ្មីៗ​នេះ​ដែរ​ Lenovo បាន​បង្ហាញ​ចេញ​រូបរាង​មួយ​ជ្រុង​នៃ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

ភ្ញាក់ផ្អើល​ក៏​ដោយ​សារ​ស្មាតហ្វូន​​ Lenovo ដែល​បាន​បង្ហាញ​ចេញ​នោះ​ មិន​មាន​ក្បាល​ឆក​នោះ​ទេ ហើយ​ថែម​មាន​ស៊ុម​អេក្រង់​ស្ដើង​ទៀត​ផង។ ក្រោយ​មក​ទៀត​​អនុប្រធាន​ Lenovo លោក​ Chang Cheng ​ក៏​បាន​បង្ហាញ​ពី​រូប​គំនូរ​ព្រាង​​ពី​​រូបរាង​របស់​ Lenovo Z5 ដែល​មាន​ស្ទើរ​តែ​គ្មាន​គែម​សង​ខាង។

​​គេ​សង្ស័យ​ថា​ Lenovo Z5 នេះ​ ជា​ស្មាតហ្វូន​ថ្មី​ដែល​ Lenovo ត្រៀម​បង្ហាញ​ចេញ​នា​ពេល​ខាង​មុខ។ លោក​ Chang Cheng បាន​អះអាង​ដែរ​ថា​ Z5 នឹង​​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ឈាន​មុខ​គេ​ចំនួន​ ៤ និង​ប្រើ​បច្ចេកវិទ្យា​ដែល​មាន​សិទ្ធ​ប៉ាតង់​ចំនួន​ ១៨ ប្រភេទ​ផង​ដែរ៕

​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី