ប្រើទូរសព្ទរាល់ថ្ងៃ តើអ្នកគួរតែ ព្រួយបារម្ភពីវិទ្យុសកម្មក្បែរខ្លួនដែរឬទេ?
- 2018-05-15 01:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើទូរសព្ទរាល់ថ្ងៃ តើអ្នកគួរតែ ព្រួយបារម្ភពីវិទ្យុសកម្មក្បែរខ្លួនដែរឬទេ?
ចន្លោះមិនឃើញ
ទូរសព្ទលើពិភពលោកមានប្រមាណ ៦.៩ ពាន់លានគ្រឿងក្នុងឆ្នាំ ២០១៤។ ពិតណាស់នេះជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃសឹងមិនអាចខ្វះបាន ក្នុងការទំនាក់ទំនងទីជិត ឬឆ្ងាយ តែក៏គួរគិតពីសុវត្ថិភាពផងដែរ។
ទូរសព្ទចល័ត ប្រើប្រាស់ប្រេកង់វិទ្យុសកម្ម (Radiofrequency Radiation) ដើម្បីបញ្ជូនរលកសញ្ញាឆ្លើយឆ្លងគ្នាបាន។ ថាមពលប្រេកង់ (Radiorefrequency) ជាទម្រង់មួយនៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ដែលអាចជា អ៊ីយ៉ូដ (ionizing) ឬមិនមែនអ៊ីយ៉ូដ (Non-ionizing)។ វិទ្យុសកម្មអ៊ីយ៉ូដ រួមទាំង X-rays មានការហាមប្រាម តែភស្តុតាងនៅមានការសង្ស័យលើកាំរស្មីប្រភេទមិនមែនអ៊ីយ៉ូដ។
ខែកុម្ភៈ ឆ្នាំ ២០១៨ បើតាមវេជ្ជបណ្ឌិត Jeffrey Shuren នាយកផ្នែក Center for Devices and Radiological Health របស់ FDA(រដ្ឋបាលចំណីអាហារ និងឱសថ Food and Drug Administration) បញ្ជាក់ថា សូម្បីតែកម្រិតប្រេកង់ប្រើប្រាស់ប្រចាំថ្ងៃ របស់យុវវ័យភាគច្រើន ពុំឃើញមានអ្វីកើនឡើង ដូចជាដុំសាច់នោះទេ។
របាយការណ៍បង្ហាញថា មិនមានភស្តុតាងដែលកម្រិតប្រេកង់ទូរសព្ទចល័តអាចប៉ះពាល់ដល់បញ្ហាសុខភាពនោះទេ។
ត្បិតការសិក្សាស្រាវជ្រាវ បង្ហាញពីចំណុចវិជ្ជមានក្តី ពិតណាស់មានវិទ្យុសកម្មបញ្ចេញពីទូរសព្ទចល័ត ប្រភេទណា ប៉ះពាល់កម្រិតណា យល់ល្អគួរកាត់បន្ថយការប្រើប្រាស់ ឬដាក់ឲ្យឆ្ងាយពីខ្លួន ករណីមិនចាំបាច់។
ចំណុចទូទៅអ្នកគួរអនុវត្តដើម្បីជៀសវាង
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ