PSG ​តែងតាំង​គ្រូ​ថ្មី សង្ឃឹម​លើក​បាន Champions League ​រដូវកាល​ក្រោយ

  • 2018-05-15 02:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប PSG ​បាន​ប្រកាស​តែងតាំងលោក ​Thomas Tuchel ជា​គ្រូបង្វឹក​ថ្មី ជំនួស​លោក Unai Emery ដែល​ចប់​កុងត្រា។

អ្នក​ចាត់ការ​ថ្មី​នេះ​ដែរ ជា​អតីត​អ្នក​ចាត់ការ​របស់​ក្រុម Dortmund ​ប៉ុន្តែ​មិន​មាន​ស្នាដៃ​ធំ​ជាមួយ​ក្លឹប​នៅ​អាល្លឺម៉ង់​នេះ​នោះ​ទេ។ Thomas Tuchel ​ចូល​ដឹក​នាំ PSG ​នេះ ​មាន​កុងត្រា​រយៈ​ពេល​២​ឆ្នាំ ​ហើយ​ការ​ចូល​មក​ដឹក​នាំ​នេះ​ទៀត​សោត ​គឺ​លោក​មាន​តួ​នាទី​នាំ​ក្លឹប​មួយ​នេះ​ឱ្យ​ខ្លាំង​នៅ​ពាន​រង្វាន់​អន្តរជាតិ UEFA Champions League ។

ក្លឹប PSG ​បាន​ប្រកាស​ថា​ក្លឹប​យក​អ្នក​ចាត់ការ​ថ្មី​នេះ ដោយសារ​តែ​ចង់​ឃើញ​ក្លឹប​លេង​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។ Tuchel ​ជា​អ្នក​ចាត់ការ​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​លេង​ប្រយុទ្ធ ​ដែល​នេះ​ជា​អ្វី​ PSG ​ត្រូវ​ការ។ ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន​វិញ បាន​និយាយ​ថា​លោក​ពិត​ជា​សប្បាយរីករាយ និង​មាន​មោទនភាព ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​ដ៏​អស្ចារ្យ​ក្នុង​លោក និង​បាន​បង្វឹក​កីឡាករ​កំពូលៗ​ល្បីៗ លំដាប់​ពិភពលោក។

ជា​ការ​ប្ដេជ្ញា​ចិត្ត ​អ្នក​ចាត់ការ​វ័យ​៤៤​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖ “យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ក្លឹប​ជោគជ័យ ​ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​សម្រេច​បំណង​យក​ពាន​អន្តរជាតិ​ឱ្យ​បាន”៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ