មើល​កំណត់​ត្រា​​ជើង​ខ្លំាង​ចិន​ Xie Chao ប៉ះ​ មាស ម៉ើ​ ថ្ងៃ​សុក្រ​នេះ​

  • 2018-05-15 02:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ក្នុង​ទ្រុង​កម្ពុជា​ មាស ម៉ើ​ ដល់​ពេល​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ទៀត​​ហើយ​របស់​ One Championship ​នា​ចុង​សប្តាហ៍​នេះ​នៅ​ពេល​រូប​គេ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ចិន​ Xie Chao នៅ​ប្រទេស​សិង្ហបុរី។

កីឡាករ​កម្ពុជា មាស ម៉ើ

អ្នក​លេង​កណ្តាប់​ដៃ​រហ័ស​ចិន​ Xie Chao ជា​កីឡាករ​​​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ទ្រុង។ បើ​តាម​ស្ថិតិ​បង្ហាញ​ថា កីឡាករ​ចិន​ម្នាក់​នេះ​ធ្លាប់​វ៉ៃ​ក្នុង​ទ្រុង​ឲ្យ​២​កម្មវិធី​ផ្សេង​គ្នា​គឺ​កម្មវិធី​ WLF-W.A.RS និង​ One Championship។ រូប​គេ​ធ្លាប់​ប្រកួត​បាន​១១​ដង​​ក្នុង​នោះ​ឈ្នះ​​៨​ដង និង​ចាញ់​៣​ដង។

កីឡាករ​ចិន Xie Chao

១១​ប្រកួត​របស់ Xie Chao

  • ១- ចាញ់​ Taimuraz Zhalilov ​កាល​ពី​ថ្ងៃ​ទី​១៤ មេសា ២០១៨ ដោយ​ពិន្ទុ​ នៅ​WLF-W.A.RS
  • ២- ចាញ់​ Sitik Muduev កាល​ពី​ថ្ងៃ​ទី​​១៧ មីនា ២០១៨​ ដោយ​ពិន្ទុ​នៅ​ WLF-W.A.RS
  • ៣- ឈ្នះ​ Ismail Kharbiyev កាល​ពី​ថ្ងៃ​ទី​១៣ មករា​ ២០១៨​ សន្លប់​ទឹក​ទី​១​នៅ​ WLF-W.A.RS
  • ៤- ឈ្នះ​ Shamil Nasrudinov កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ​ ២០១៧​ ដោយ​ពិន្ទុ នៅ​WLF-W.A.RS
  • ៥- ឈ្នះ​ Kelvin Ong ​កាល​ពី​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ២០១៧​ ទឹក​ទី​១​នៅ​One Championship
  • ៦- ឈ្នះ​ Gia Barkalaia ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា​ ២០១៧​ ​ទឹក​ទី​១​នៅ​WLF-W.A.RS
  • ៧- ឈ្នះ​ Marc Marcellinus កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០១៧ ទឹក​ទី​១​នៅ​​ One Championship
  • ៨- ឈ្នះ​ Sukhbold Sodnomdorj ២២​ មិថុនា​ ២០១៧​ ទឹក​ទី​១ នៅ​WLF-W.A.RS​
  • ៩- ចាញ់​ Ruslan Khairulin កាល​ពី​ថ្ងៃ​ទី​២០ ឧសភា​ ២០១៧ ដោយ​ពិន្ទុ​នៅ​WLF-W.A.RS​
  • ១០- ឈ្នះ​ Eugen Braun កាល​ពី​ថ្ងៃ​ទី​២២ មេសា ២០១៧ ទឹក​ទី​២​នៅ​ WLF-W.A.RS
  • ១១- ឈ្នះ​ Keishi Yagi កាល​ពី​ថ្ងៃ​ទី​២៤ តុលា ២០១៦ ទឹក​ទី​១​នៅ​ WLF-W.A.RS

ចំណែក​ មាស​ ម៉ើ​ ​ជា​ជើង​ខ្លាំង​ម្នាក់​​ដែល​មាន​បទ​ពិសោធ​ប្រកួត​ច្រើន​ដែរ​ទាំង​ព្រឹត្តិការណ៍​អន្តរជាតិ​ និង​កម្មវិធី​ក្នុង​ស្រុក។ បន្ទាប់​ពី​ចាញ់​ចុង​ក្រោយ​ កីឡាករ​កម្ពុជា​រូប​នេះ​បាន​ខិត​ខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ​នេះ។ ស្ថិតិ​​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​បង្ហាញ​ថា​ មាស ម៉ើ ធ្លាប់​​វ៉ៃ​បាន​៦​ដង​ក្នុង​​នោះ​ឈ្នះ​​៥​ដង និង​ចាញ់​តែ​១​ដង​គត់។​ តាម​ពិត​ទៅ​ រូប​គេ​ធ្លាប់​ប្រកួត​​ក្នុង​ស្រុក​ជា​ច្រើន​ទៀត។

៦​ប្រកួត​របស់​ មាស ម៉ើ

  • ១- ចាញ់​ Edward Kelly កាល​ពី​ថ្ងៃ​ទី​២៦ មករា ២០១៨ ទឹក​ទី​១​នៅ​ One Championship
  • ២- ឈ្នះ​ Allen Chong កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៧​ ​ទឹក​ទី​២​នៅ Full Metal Dojo​
  • ៣- ឈ្នះ​ Jirwat Lamsamang កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ ២០១៧​ ​ទឹក​ទី​២​នៅ Full Metal Dojo​
  • ៤- ឈ្នះ​ ចាន់ សំអាត កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ​ ២០១១៥ ​ទឹក​ទី​១​នៅ One Championship​
  • ៥- ឈ្នះ ចាន់ ហេង កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា​ ២០១៤ ​ទឹក​ទី​១​នៅ One Championship​
  • ៦- ឈ្នះ​ រិន សារ័ត្ន កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៤ ​ដោយ​ពិន្ទុ​នៅ Khmer Warrior Championship​​ ​ ព្រឹត្តិការណ៍ One: Unstoppable Dreams នឹង​ចាប់​ផ្តើម​​វ៉ែ​វេលា​​ម៉ោង​៧​យប់​ ថ្ងៃ​សុក្រ ទី​១៨ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​នៅ​កីឡដ្ឋាន Indoor Stadium ប្រទេស​សិង្ហបុរី៕​

អត្ថបទ៖ ជាន ចាន់រ៉ា