អុញ​នោះ! តួ Thanos កើត​អី​បាន​ជា​ទៅ​ស្រាត​ឱប​ត្រី​អីចឹង?

  • 2018-05-15 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Josh Brolin ដែល​ដើរ​តួ​ជា​តួអង្គ Thanos ក្នុង​រឿង​ "Avengers: Infinity War” និង​ជា​តួអង្គ Cable ក្នុង​រឿង "Deadpool 2” បាន​ធ្វើ​រឿង​មួយ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ដោះ​ស្រាត​សម្លៀកបំពាក់​និង​អង្គុយ​ឱប​ត្រី​ធ្វើ​តែ​មិន​ដឹង។

តារា​សម្ដែង Josh Brolin

តារា​វ័យ​ ៥០​ឆ្នាំ​នេះ​​បាន​ថត​ជាមួយ​ត្រី​ប្រភេទ​មួយ​ឈ្មោះ​ថា "Hawaiian Wahoo fish” សម្រាប់​យុទ្ធនាការ​មួយ​ ឈ្មោះ​ថា "Fishlove” ដើម្បី​ប្រឆាំង​នឹង​ការ​នេសាទ​ប្រភេទ​ត្រី​កម្រ ហើយ​មក​នេសាទ​ប្រភេទ​ត្រី​ដែល​សម្បូរ​វិញ។

លោក​គឺ​មិនមែន​ជា​តារា​តែ​ម្នាក់​ដែល​ចូលរួម​យុទ្ធនាការ​នេះ​ទេ តារា​ល្បីៗ​ដូច​ជា Dame Judy Dench, Emilia Fox, Emma Thompson និង​ Helena Bonham-Carter ជា​ដើម​សុទ្ធ​តែ​ ចូលរួម​ស្រាត​សម្លៀកបំពាក់​នឹង​ថត​ឱប​ត្រី​ប្រភេទ​ខុស​ៗ​គ្នា​។

តារា​សម្ដែង​ផ្សេងៗ​ទៀត​ដែល​ចូលរួម​យុទ្ធនាការ

Josh Brolin នឹង​បង្ហាញ​ខ្លួន​ជា​តួអង្គ Cable នៅ​ក្នុង​រឿង "Deadpool 2” ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​ឆាប់​ៗ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ