ក្រដាសប្រាក់ ២ម៉ឺនរៀលថ្មី មានលក្ខណៈពិសេសម្យ៉ាង ឲ្យជនពិការកាន់បានយ៉ាងងាយ

  • 2018-05-16 09:41:11
  • ចំនួនមតិ 1 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

២ថ្ងៃ ក្រោយព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​បាន​បញ្ចប់​ទៅ ក្រដាសប្រាក់២ម៉ឺនរៀល គំរូ​ថ្មី នឹង​សម្រេច​ឲ្យ​ចរាចរ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

មិន​ត្រឹម​តែ​ជា​ធនប័ត្រ​គំរូ​ថ្មី​តែ​ប៉ុណ្ណោះ​ទេ តែ​ក្រដាស​ប្រាក់២០០០០រៀល​នេះ មានលក្ខណៈពិសេស១ចំណុច​​ គឺ​នៅ​ផ្នែក​ខាង​ឆ្វេង​មាន លេខ “20000” ព្រាលៗ បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ​ព្រម​ទាំង​មាន និមិត្តសញ្ញាពិសេសសម្រាប់​ជន ពិការ​ភ្នែក​ នៅ​ពី​ក្រោម​នោះ។

រីឯ​នៅ​កៀន​ខាង​ឆ្វេង​ មាន​បន្ទះ​ ហូឡូក្រាម​ទំហំ ១០មម ប្រកប​ដោយ​បច្ចេកទេស​ទំនើប ស្តង់ដារ​កម្រិត​ខ្ពស់​កាត់​ទទឹង​ក្រដាស​ប្រាក់​ ពី​លើ​ដល់​ក្រោម។ នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​ របស់​ធនាគារ ជាតិ នៃ​កម្ពុជា អនុលោម​តាម​អនុក្រឹត្យ​លេខ ៦២ អនក្រ.បក របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សូមមើលពីលក្ខណៈពិសេសនៃក្រដាសប្រាក់២ម៉ឺនរៀលដូចខាងក្រោមនេះ៖


អត្ថបទ៖ ពៅ រក្សា