ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ រថយន្ត​ ០១៨ តម្លៃ​​ជាង ៤ មុឺន​ដុល្លារ​ជិត​មក​ដល់​ស្រុក​ខ្មែរ​

  • 2018-05-17 09:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភព​ពី​ក្រុមហ៊ុន MG Cambodia បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មានថ្ងៃ​ទៀត​នេះ រថយន្តម៉ូដែល​ថ្មី​មួយ​ទៀត​របស់ MG នឹង​ចូល​ខ្លួន​មក​ដល់​កម្ពុជា ដើម្បី​ប្រជែង​ឥទ្ធិពល​ទីផ្សារ​រថយន្ត​មួយ​ទឹក​។

តាមប្រភព​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា MG RX5 នឹង​មក​ដល់នៅ​សប្តាហ៍​ក្រោយ​នេះ ដែល​រចនា​លក្ខណៈ​សម្បត្តិ​ដើម្បី​ប្រជែង​ Lexus RX 350។

ព័ត៌មានលម្អិត​មិន​ត្រូវ​បាន​គេ​បញ្ចេញ​​ឲ្យ​ដឹង​ទេ​សម្រាប់​ម៉ូដែល​ SUV ជំនាន់​ថ្មី​នេះ។ គ្រាន់​តែ​មានការ​បង្ហើប​ខ្លះ​ៗ​​ ដោយ​ខាង​ក្នុង​ត្រូវ​បាន​រចនា​ជាមួយ​ផ្ទៃ​ទន់​ពិសេស​នៅ​លើ​តាបឡូ និង​បន្ទះ​ទ្វា​រថយន្ត ហើយ​ងាយស្រួល​ដល់​ការ​ដាក់​ជើង និង​ផ្នែក​ក្បាល ជាពិសេស​នៅ​ផ្នែក​ខាងក្រោយ។ វា​មាន​កន្លែង​ហូត​ខាងមុខ​សម្រាប់​ដាក់​ពែង រួម​ទាំង​ឃ្លុប​ដាក់​ឥវ៉ាន់​មាន​ភាព​ប្រហាក់ប្រហែល​ទៅ​ដៃគូ​ប្រកួតប្រជែង​។

ចំពោះ​តម្លៃ​វិញ​ខ្ទង់​ប្រមាណ​ជា ៤ ម៉ឺន​ដុល្លា​ ប៉ុណ្ណោះ។

អានអត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា