អស់​សំណើច! ដោយ​សារ​តែ​ចង់​ឲ្យ​គេ​ជឿថា​ខ្លួន​រត់​លឿន IU លេង​ដោះ​ស្បែក​រត់ ម៉ា​ទំហឹង​តែ​លើ​ឆាក​តែ​ម្ដង

  • 2018-05-17 12:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​អប​អរ​ខួប​កំណើត​ទី​២៥​ឆ្នាំ​របស់​តារា​ចម្រៀង IU នាង​ក៏​បាន​បង្ហើប​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​នាង​ផង​ដែរ​។

ជាក់ស្ដែង​​ តារា​ស្រី​ IU បាន​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​ថា "​ថ្មី​ៗ​នេះ​ ខ្ញុំ​រត់​បាន​ច្រើន​ណាស់​ គឺ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​ " My Ahjussi” ហើយ​មាន​ពេល​ខ្លះ​ កាមេរ៉ា​ចាប់​មិន​ទាន់​ទេ​ ព្រោះ​ខ្ញុំ​មាន​ទេពកោសល្យ​រត់​បាន​លឿន​ខ្លាំង​"។

ជាមួយ​គ្នា​នេះ​ដែរ​ មាន​អ្នក​គាំទ្រ​ម្នាក់​ មិន​ជឿ​នឹង​សម្ដី​របស់​តារា​ចម្រៀង​ IU ហើយ​ក៏​សុំ​ឲ្យ​នាង​រត់​ឲ្យ​មើល​ផ្ទាល់​ភ្នែក​តែ​ម្ដង​។

ដោយ​មិន​ស្ទាក់​ស្ទើរ​យូរ​ តារា​ចម្រៀង​ IU ក៏​ដោះ​ស្បែក​ជើង​ ហើយ​​បង្ហាញ​ទេពកោសល្យ​របស់​នាង​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ឃើញ​ជាក់​នឹង​ភ្នែក​តែ​ម្ដង​។

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​រត់​របស់​តារា​ស្រី​ IU !

សូម​បញ្ជាក់​ផង​ដែរ​ ថ្ងៃ​កំណើត​របស់​តារា​ស្រី​ IU​ គឺ​នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ