ព័ត៌មានថ្មីៗបន្ថែមទាក់ទងនឹង​ G-Dragon ជុំវិញការវះកាត់កជើង

  • 2018-05-18 01:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​នៃ​​​ការ​វះកាត់​របស់​ G-Dragon ពិត​ជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ជា​ច្រើន ហើយ​ម្នាក់ៗ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​លោក​ណាស់។

កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​ឧសភា មាន​សេចក្ដី​រាយការណ៍​មក​ថា​ មេ​ក្រុម​របស់​ BIGBANG កំពុង​ទទួល​ការ​ព្យាបាល​និង​វះកាត់​ក​ជើង ហើយ​បង្ក​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សម្ដែង​ក្ដី​បារម្ភ​បំផុត។ ដោយ​ជ្រាប​ពី​កង្វល់​របស់​អ្នក​ស្រឡាញ់​ចូលចិត្ត​តារា​ប្រុស​រូប​នេះ​បែប​នេះ​ហើយ​ ទើប​ខាង​តំណាង​របស់​ផលិតកម្ម​​ YG ថ្លែង​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​​​របស់ GD។

ខាង​ផលិតកម្ម​បាន​និយាយ​ថា៖ "G-Dragon គ្រោង​នឹង​ត្រឡប់​ចូល​បម្រើ​ទាហាន​វិញ​នៅ​សប្ដាហ៍​ក្រោយ ពោល​គឺ​ ២ ទៅ​ ៣ថ្ងៃ​ក្រោយ​វះកាត់”។

ផ្អែក​តាម​ប្រភព​ខាង​ក្នុង​នេះដដែលបាន​បញ្ជាក់ថា មេក្រុម BIGBANG ​ពិត​ជា​បាន​​​​​​​​​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​បន្ទាយ ប៉ុន្តែ​ការ​ព្យាបាល​នោះ​ហាក់​ដូចជា​មិន​សូវ​សព្វ​ជ្រុង​ជ្រោយ ហេតុ​នេះ​ទើប​លោម​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ធំ​តែ​ម្ដង។

ចំណែក​វិបសាយ​ព័ត៌មាន​ចិន​ ក៏​បាន​បង្ហាញ​រូបភាព​របស់​ G-Dragon រុំ​ជើងដែរ។ ប្រការ​នេះ​ហើយ​ទើប​ អ្នក​គាំទ្រ​នាំ​គ្នា​សង្ស័យ​ថា​ តារា​ប្រុស​រូប​នេះ​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់ ស្រប​ពេល​ព័ត៌មាន​ផ្សាយ​ថា​ របួស​នោះ​នៅ​ជាប់​នឹង​លោក​តាំង​ពី​មុន​ចូល​ធ្វើ​ទាហាន​ម្ល៉េះ។

ទោះ​ជា​យ៉ាង​ណា​គ្រប់​នាំ​គ្នា​ជូនពរ​ តារា​សំណព្វ​ចិត្ត​រូបនេះ​ជា​ហូរហែ ឲ្យ​ឆាប់​ជា​ និង​វិល​មក​សភាព​ធម្មតា​វិញ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី