សោកស្តាយ មាស ម៉ើ ចាញ់ជើងខ្លាំងចិនដោយអាជ្ញាកណ្តាលបញ្ឈប់ទឹកទី៣
- 2018-05-18 12:07:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្តាយ មាស ម៉ើ ចាញ់ជើងខ្លាំងចិនដោយអាជ្ញាកណ្តាលបញ្ឈប់ទឹកទី៣
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ មាស ម៉ើ មិនអាចសម្រេចបំណងស្វែងរកជ័យជម្នះលើជើងខ្លាំងចិន Xie Chao បានទេ បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នងទឹកទី៤ក្នុងកម្មវិធី One Championship នៅប្រទេសសិង្ហបុរីមុននេះបន្តិច។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេសលើកនេះ កីឡាករកម្ពុជាពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែកម្លាំងខ្សោយជាងដៃគូដែលធ្វើឲ្យគេងាយស្រួលកាច់ និងឃ្លេ។ នៅទឹកទី១ និងទី២ មាស ម៉ើ ត្រូវបានកីឡាករចិនកាច់ឃ្លេករហូត ប៉ុន្តែនៅតែតស៊ូរហូតដល់ចប់ទឹក។ យ៉ាងណា នៅទឹកទី៣ កីឡាករកម្ពុជារូបនេះបានឱកាសនៅពីលើដែរ ប៉ុន្តែនៅមិនបានយូរឡើយ ដោយសារកម្លាំងកាន់តែខ្សោយ។ នៅពេលកីឡាករចិនបានឱកាសនៅលើដោយវាយកណ្តាប់ដៃ និងកែងលើផ្ទៃមុខរហូតអាជ្ញាកណ្តាលបញ្ឈប់តែម្តង៕
រំលឹកដែរថា កីឡាករ មាស ម៉ើ ជាកូនសិស្សមកពីក្លឹបប្រដាល់ Cambodian Top Team របស់កម្ពុជា ហើយនៅមុននេះគេបានផ្ដួលជើងខ្លាំងជនជាតិចិន Xie Chao ឲ្យសន្លប់នៅទឹកទី១ នៅឯប្រទេសសិង្ហបុរី នៃកម្មវិធី One Championship។ នេះជាការបង្ហាញខ្លួនលើកទី២នៅក្រៅស្រុករបស់ មាស ម៉ើ ក្នុងកម្មវិធីខាងលើ ខណៈលើកទី១ នៅប្រទេសហ្វីលីពីន៕