MV បទថ្មីរបស់ BTS ចេញជាផ្លូវការហើយ លើកនេះប្លែកហ្មង (វីដេអូ)

  • 2018-05-18 10:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​កំពុង​ល្បី​ពេញ​ទ្វីប​អាស៊ី និង​ជោគជ័យ​មិនធម្មតា​នៅ​លើ​ឆាក​អឺរ៉ុប BTS បាន​ចេញ​វីដេអូ​បទ​ចម្រៀង​ថ្មី​ជា​ផ្លូវ​ការ​ហើយ​នៅ​មុន​នេះ​​បន្តិច។

បន្ទាប់​ពី​អ្នក​គាំទ្រ​ចំណាយ​ពេល​រង់​ចាំ​អស់​រយៈ​ពេល​ជាយូរ​ថ្ងៃ​ ពេល​នេះ​វីដេអូ​បទ​ថ្មី​មាន​​ចំណង​ជើង​ថា​ "Fake Love” របស់​ក្រុម​ចម្រៀង​ BTS ចេញ​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​ ១៨ ខែឧសភា ឆ្នាំ ២០១៨​នេះ។

“Fake Love” ជា​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ "Love Yourself: Tear” ដែល​រំពឹង​ថា ក៏​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ Fan ជាច្រើន​ជុំ​វិញ​ពិភពលោក​ ព្រោះ​ទាំង​ចង្វាក់ភ្លេង ការសម្ដែង និង​អ្វី​គ្រប់​យ៉ាង​ក្នុង​បទ​នេះ គឺថ្មី និងពិសេសប្លែក​ពី​បទ​មុន៕

ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី