PSG ផ្ដល់​ថ្លៃនឿយហត់ទៅ Buffon គុណ​នឹង​២ ឲ្យ​តែ​ព្រម​ទៅ​ទីក្រុង​ប៉ារីស

  • 2018-05-19 07:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain បាន​​ដាក់​សំណើ​ប្រាក់បៀវត្សរ៍​ទៅ​កាន់​​ Gianluigi Buffon ដើម្បី​ឲ្យ​រូប​គេ​ផ្ទេរ​មក​កាន់​ទឹក​ដី​ទីក្រុង​ប៉ារីស ពេល​ដែល​ចាកចេញ​ពី Juventus។

Buffon នឹង​ពាក់​អាវ​ Juventus​ ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​នេះ ពេល​លេង​ជាមួយ Hellas Verona ក្រោយ​ចំណាយ​ពេល​១៧​ឆ្នាំ​នៅ​ទី​ទីក្រុង Turin។ PSG បាន​បោះ​មួយ​ជំហាន ក្នុង​ការ​នាំ​ឲ្យ​កីឡាករ​វ័យ​៤០​នេះ​មក​កាន់  Ligue 1 ដោយ​ផ្ដល់​​​ថ្លៃ​នឿយហត់​​៨​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។ តម្លៃ​នេះ​ច្រើន​ជាង​​ថ្លៃ​ឈ្នួល​របស់ Buffon គុន​នឹង​២​នៅ Juvenus។

មូលហេតុ​ដែល PSG ចង់​បាន Buffon ព្រោះ​ពួក​គេ​គិត​ថា បន្ថែម​អ្នក​ចាំ​ទី​ជើង​ចាស់​ក្នុង​ក្រុម​​នឹង​អាច​ពង្រឹង​ឱកាស​​ជោគជ័យ​របស់​ពួក​គេ​ក្នុង​ពាន​នៅ​អឺរ៉ុប។  Champions League នឹង​ជា​គោល​ដៅ​ធំ​ចម្បង​សម្រាប់​ក្រុម​លោក Thomas Tuchel ដែល​ទើប​មក​កាន់ PSG។ ខណៈ​រដូវ​កាល​នេះ​ពួក​គេ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​សារ Real Madrid៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ