ទាំង​នេះជាអ្វី គួរ​ដឹង​ជុំវិញ​ពិធីរាជាភិសេករបស់ព្រះអង្គម្ចាស់ Harry និង Meghan​

  • 2018-05-19 08:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សំខាន់​ក្នុង​ជីវិត​ដែល​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល​ជាយូរ​ពេល​នេះ​បាន​​មក​ដល់​ហើយ ហើយ​ក៏ចាត់ទុកជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ចក្រភព​អង់គ្លេស​ដែរ។

ថ្ងៃ​ទី​ ១៩ ខែ​ឧសភា​នេះ​ គឺ​ជា​ថ្ងៃ​រាជាភិសេក​របស់​ព្រះអង្គ​ម្ចាស់​ចក្រភព​អង់គ្លេស​ Harry និង​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​ Meghan។ គ្រប់​យ៉ាង​នៃ​ពិសេស​ដ៏​មាន​ន័យ​ក្នុង​ជីវិត​នេះ​នឹង​ត្រូវ​រៀប​ចំ​យ៉ាង​ឥតខ្ចោះ​ ដោយមាន​ការ​យាង​ និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សែរាជវង្ស​ ព្រមទាំងសាច់ញាតិ​មិត្ត​ភ័ក្ដិ​របស់ Meghan ជា​ច្រើន​ផងដែរ។

បើ​រម្លឹក​ទៅ​ដើមកំណើត​ស្នេហា​របស់​គូស្នេហ៍​ទាំង ២​កើត​ឡើង​តាម​រយៈ​ការ​ណែនាំ​ពី​មិត្តភក្តិ​ទាំង​សង​ខាង។ ដំបូង​ឡើយ​ Meghan ប្រាប់​ថា​នាង​ស្គាល់​​កូនចៅ​រាជវង្ស​រូបនេះ តែ​មិនសូវ​ជា​ច្បាស់​ប៉ុន្មានទេ ស្រប​ពេល​ព្រះ​អង្គ​ម្ចាស់ Harry មិនទាំង​ដែល​ឃើញ​នាង​លើ​ទូរទស្សន៍​ទាល់​តែ​សោះ។ ទោះ​ជាយ៉ាង​ណា​ ស្នេហា​ក៏​បាន​កើត​មាន​ក្នុង​អារម្មណ៍​របស់​អ្នក​ទាំង​ ២​រៀងៗខ្លួន រហូត​យល់​ចិត្ត​ថ្លើម​គ្នា​ក្នុង​រយៈ​ពេល​ខ្លី​បំផុត និង​ឈាន​មក​ដល់​ថ្ងៃ​រៀបការ​តែម្ដង។

ស្រប​ពេល​ថ្ងៃ​នេះ​ ព្រះអង្គ​ម្ចាស់ Harry នឹង​កាន់​ដៃ​ Meghan ប្រារព្ធ​ពិធីរាជាភិសេក Sabay សូម​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​អ្វី​ដែល​បាន​ត្រៀម​សម្រាប់​ពិធី​រាជវង្ស​មួយ​នេះ​​ដូចតទៅ៖

១. ការ​អញ្ជើញ​ចូលរួម​

ពិធី​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​ប្រាសាទ​ Windsor នៅ​ថ្ងៃ​ទី​ ១៩ ខែឧសភា​នេះ។ ភ្ញៀវ​កិត្តិយស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ដំបូង​នៅ​វិហារ​ St George’s Chapel ហើយ​ក្រោយ​មក​ត្រូវ​ពិសា​អាហារ​ថ្ងៃ​ត្រង់​នៅ​សាល​ St George’s Hall។

ចំណែក​ធៀបការ​វិញ​ គោរព​ទៅតាម​បែបបទ​ប្រពៃណី​នៃ​រាជវង្ស និង​ផលិតដោយ​ក្រុមហ៊ុន​បោះពុម្ព​ដ៏​ល្បី​ Barnard and Westwood។ ធៀប​ការ​នោះ​ដែរ គេ​ធ្វើ​ស្លាក​សញ្ញា​តំណាង​រាជវង្ស​ក្សត្រ​ចក្រភព​អង់គ្លេស រចនា​ដោយទឹកថ្នាំ​ពណ៌​មាស។

២. ម៉ូដ​ដែល​ត្រូវ​ស្លៀក​ក្នុង​ពិធី​រាជាភិសេក

ពិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​យ៉ាង​អធិកអធម​ ដូចនេះ​ហើយ​កំពូល​អ្នក​ច្នៃ​ម៉ូដ​ទាំង​អស់​បាន​រៀប​ចំ​រួច​ជា​ស្រេច​នូវ​ម៉ូដ​ដ៏​ប្រណីត​សម្រាប់​គូស្នេហ៍​ទាំង​ ២។ ស្រប​ពេល​ រដូវ​នេះ​ជា​និទាឃរដូវ​ក្នុង​ប្រទេស​ ដូចនេះ​មួក​ និង​ផ្កាភ្ញី​នឹង​ត្រូវ​យក​មក​តុបតែង​ច្រើន។ មួយ​វិញ​ទៀត​ឈុត​នីមួយៗ នឹង​មាន​លម្អ​ក្បាច់​ពង​ជីងចក់ រំលេចជាមួយ​ពណ៌ផ្ទែមេឃ។

៣.​ នំ​សម្រាប់​រាជាភិសេក

នំ​ដែល​មាន​គូស្នេហ៍​នេះ​ ជ្រើស​ដាក់​ក្នុង​ពិធី​នេះ​ គឺ​ចម្រាញ់​ពីផ្លែ​ក្រូច​ និង​ផ្កា Elderflower ជាមួយ​គ្រីម។

៤. ការអបអរ​រាជាភិសេក​ក្នុង​ទីក្រុង

ទីក្រុងក្នុង​ប្រទេស​បាន​អបអរ​ពិធី​រាជាភិសេក​ ដោយ​ប្រជាជន​ក្នុង​ទីក្រុង​បាន​រចនា​រូបថត​ ព្រះអង្គ​ម្ចាស់ Harry និង​តារាសម្ដែង​ Meghan ក្នុង​បន្តោង​សោ ប៊ិច និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗជា​ច្រើន​ប្រភេទ។ មួយ​វិញ​ទៀត ស្ទើរ​គ្រប់​ហាង​សុទ្ធ​តែ​មាន​ដាក់​តាំង​រូប​អ្នក​ទាំង​ ២៕

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី