កំពូល​តារា​២​ប្រទេស បញ្ចេញ​ក្បាច់​ក្រឡុក Fan មិន​ចេះ​តិច​ នៅ​កោះពេជ្រ យប់​មិញ

  • 2018-05-20 05:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Sususi Celebration Concert ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ​កាល​ពី​យប់​មិញ​បាន​នាំ​ឲ្យ​​អារម្មណ៍​គាំទ្រ​កញ្ជ្រោល​ហ៊ោ​មិន​ជិនណាយ​ ត្បិត​មាន​តារា​​ចម្រៀង​សំណព្វ​ចិត្ត​ជា​ច្រើន​​បង្ហាញ​ក្បាច់​រាំ​ និង​ Show ពិសេស​ៗ​តាំង​ពី​ម៉ោង​៨ ដល់​១២​យប់។

ក្រៅ​ពី​មាន​ការ​សម្ដែង​របស់ លោក​ ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ខេមរៈ សិរីមន្ត ពេជ្រ សោភា G-Devith ក្រុម​ចម្រៀង 7Days Crazy និង​កញ្ញា Yinglee នៅ​លើ​ឆាក Sususi Celebration Concert ហើយ​នោះ ក្នុង​បរិវេណ​នេះ​ក៏​មាន​ការ​ការ​ប្រគំ​តន្រ្តី​ខ្នាត​តូច​​​មួយ​ទៀត​សម្រាប់​អ្នក​និយម​ចម្រៀង​ Original Song ដោយ​មាន​រៀប​ចំ​តុ​កៅអី​យ៉ាង​កក់​ក្ដៅ​ទទួល​​អ្នក​គាំទ្រ​ទាំង​ឡាយ​របស់​ស្រាបៀ Hite និង ភេសជ្ជៈ G-Park។

កម្មវិធី​ទាំង​​ស្រុង​ធ្វើ​ឡើង​ដើម្បី​​ស្វាគមន៍​ដល់​ភេសជ្ជៈ​សម្រាប់​សុខភាព Sususi Aloe Vera ​ ដែល​នាំចូល​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ JCRI និង​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី។

ទស្សនា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​កាល​ពី​យប់​មិញ៖​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម