ត្រាំ ស្ងាត់មាត់ដូចគេចុក ក្រោយត្រូវធីបចោលពីពិធីរៀបអភិសេកព្រះអង្គម្ចាស់អង់គ្លេស
- 2018-05-20 03:36:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ ស្ងាត់មាត់ដូចគេចុក ក្រោយត្រូវធីបចោលពីពិធីរៀបអភិសេកព្រះអង្គម្ចាស់អង់គ្លេស
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេសង្កេតឃើញថាមិនបានបង្ហោះសារណាមួយទៅក្នុងបណ្ដាញសង្គម Twitter ទាក់ទងនឹងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់អង់គ្លេសនោះទេ។
ជារឿយៗ គេតែងសង្កេតឃើញប្រធានាធិបតីរូបនេះសកម្មបំផុតក្នុងបណ្ដាញសង្គមនៅពេលព្រឹក។ ដោយឡែកនៅថ្ងៃនៃពិធីរៀបអភិសេកព្រះអង្គម្ចាស់អង់គ្លេស លោក ដូណាល់ ត្រាំ បែរជាមិនបានបង្ហោះសារសូម្បីតែមួយអស់រយៈពេលពេញមួយព្រឹក។ ទោះយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមមួយចំនួនលេចឮថា ទង្វើបែបនេះប្រហែលជាមកពីលោក ត្រាំ មិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីក៏ថាបាន។
គួរឲ្យដឹងថា កាលពីថ្ងៃទី ១៩ ខែឧសភាម្សិលមិញនេះ គឺជាថ្ងៃរៀបអភិសេករបស់ព្រះអង្គម្ចាស់ចក្រភពអង់គ្លេស Harry និងតារាសម្ដែងដ៏មានប្រជាប្រិយភាព Meghan។ ប៉ុន្តែមេដឹកនាំពិភពលោក និងនយោបាយមួយចំនួនរួមទាំងប្រធានាធិបតី អាមេរិកផង មិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ៕
ចុចអាន ៖
មកមើល រូបភាពពិធីរៀបអភិសេកព្រះអង្គម្ចាស់អង់គ្លេស ត្រូវគេយកមកបាញ់ដូចព្យុះ
ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន ប្រយ័ត្នមានវាសនាដូច ហ្គាដាហ្វី
ក្តៅៗ! អាមេរិក នឹងជួយជ្រោមជ្រែងសេដ្ឋកិច្ចកូរ៉េខាងជើង ប្រសិនបើយល់ព្រមធ្វើរឿងមួយ