គ្រូបឹងកេត ថាទោះឈ្នះស្វាយរៀង ៣-១ តែជាប្រកួតដ៏តានតឹង
- 2018-05-21 02:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបឹងកេត ថាទោះឈ្នះស្វាយរៀង ៣-១ តែជាប្រកួតដ៏តានតឹង
ចន្លោះមិនឃើញ
លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានអះអាងថា ការយកឈ្នះទៅលើព្រះខ័នរាជស្វាយរៀងកាលពីយប់មិញ ៣-១ នេះជារឿងតានតឹងបំផុត សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៦ នៅស្តាតចាស់។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា បឹងកេតត្រូវការរកគ្រាប់បាល់តាមស្មើ នៅពេលស្វាយរៀងនាំមុខមុន ហើយវាជារឿងពិបាកខ្លាំង ដោយសារដៃគូមានការពារបានល្អ។ ប៉ុន្តែលោកពិតជាសប្បាយចិត្ត នៅពេលតាមស្មើអាចបាយបកយកឈ្នះមកវិញ។
លោកបញ្ជាក់ថា ការប្រកួតនេះបឹងកេតបានបង្កើតឱកាសច្រើន តែដោយសារគ្មានសំណាង រហូតដល់ចុងម៉ោងទើបអាចរកគ្រាប់បាល់បាន។ ទាក់ទងអ្នកចាំទី ស៊ូ យ៉ាទី ដែលត្រូវប្ដូរចេញ គឺដោយសាររបួសសាច់ដុំ ហើយមិនទាន់ដឹងច្បាស់ជុំវិញអាការៈរបួសរបស់គេ ថា អាចត្រឡប់មកវិញនៅសប្ដាហ៍ក្រោយឬយ៉ាងណានោះទេ។
ជ័យជម្នះរបស់បឹងកេតយប់មិញធ្វើឲ្យពួកគេមិនទាន់ស្គាល់ពាក្យចាញ់ឡើយ ក្នុងការប្រកួត ៦សប្ដាហ៍កន្លងមក ពោលគឺឈ្នះ ៥ និងស្មើ ១ ស្ថិតនៅលេខ ២ ស្មើពិន្ទុណាហ្គាវើលលេខ ១ ដែលមាន ១៦ ពិន្ទុ៕