គួរឲ្យខ្លាច! រកឃើញប្រហោងខ្មៅថ្មីមួយ អាចឲ្យផែនដីឈានដល់អវសាន

  • 2018-05-21 04:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​តារា​វិទូ​ជនជាតិ អូស្ត្រាលី បាន​រក​ឃើញ​ប្រហោង​ខ្មៅ​ថ្មី​មួយ​ដែល​រីក​លូត​លាស់​លឿន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។

យោង​តាម​អ្នក​ស្រាវជ្រាវ​ម្នាក់​ឲ្យ​ដឹង​ថា រណ្ដៅ​ខ្មៅ​បិសាច​នេះ​អាច​រីក​លូត​លាស់​លឿន​បំផុត​ស្មើ​នឹង​ម៉ាស​របស់​ព្រះ​អាទិត្យ​ជា​រៀងរាល់​ថ្ងៃ។ អ្វី​ដែល​ជា​មហន្តរាយ​ធ្ងន់​ធ្ងរ​នោះ គឺ​ថា​ប្រសិន​បើ​វា​ស្ថិត​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី​របស់​យើង វា​នឹង​ធ្វើ​ឲ្យ​ផែនដី​របស់​យើង​ឈាន​ដល់​ទី​អវសាន។ ជាមួយគ្នាដែរ អ្នកវិទ្យាសាស្ត្រ​មួយ​រូប​ទៀត​បន្ថែម​ថា ប្រហោង​ខ្មៅ​នេះ​មាន​ទំហំ​ធំ​ជាង​ព្រះ​អាទិត្យ​ប្រហែល ២០ ពាន់លានដង និង​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​បំផុត​ដែល​ធ្វើ​ឲ្យ​មិន​អាច​មាន​ជីវិត​រស់​លើ​ផែន​ដី​បាន ដោយ​សារ​ពន្លឺ​នៃ​កាំ​រស្មី X ដ៏​ខ្លាំង​ក្លា​ដែល​វា​​បញ្ចេញ​មក​លើ​ផែន​ដី។

គួរ​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ប្រហោង​ខ្មៅ​ថ្មី​នេះ​តាម​រយៈ​ការ​ប្រើប្រាស់​តេលេស្កុប Skymapper ដែល​អាច​មើល​ឃើញ​អតីត​កាល​របស់​សកលលោក​កាល​ពី​ជាង ១២​ពាន់លាន​ឆ្នាំ​មុន​៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី