ទិដ្ឋភាពរាជាភិសេក​ព្រះអង្គ​ម្ចាស់​ Harry និង​ Meghan ដូចក្នុង​រឿង Cinderella បេះដាក់

  • 2018-05-21 05:52:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពិធី​រាជាភិសេក​របស់​ព្រះអង្គ​ម្ចាស់​នៃ​ចក្រភពអង់គ្លេស​ Harry និង​ Meghan Markle រួច​មក​ មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​នាំ​គ្នា​អបអរ​សាទរ​គ្រប់គ្នា។

ដោយឡែក​អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​កត់​សម្គាល់​ពី​ទិដ្ឋភាព​ខ្លះ​ៗ​នៃ​ពិធី​ធំ​ជា​ប្រវត្តិសាស្ត្រ​នោះ​ គឺ​ក្រៅ​ពី​មាន​ភាព​ពិសេស​អស្ចារ្យ​ ក៏​មាន​សកម្មភាព​ខ្លះ​ពួកគេ​ធ្លាប់​ឃើញ​ក្នុង​រឿង​តុក្កតា​របស់​ Disney គឺ​ Cinderella។

គ្រង​នូវ​រូប​វែង​ពណ៌​ស លម្អ​ដោយ​ស្បៃ​សបាំងមុខ​ ព្រមទាំង​មាន​បាច់​ផ្កា​កាន់​នៅ​នឹង​ដៃ តារាសម្ដែង​ Meghan ពិតជា​មើល​ទៅ​ដូច​ Cinderella ណាស់ ពិសេស​នៅ​ពេល​នាង​ដើរ​ចេញ​មក​ក្រៅ​អម​ជាមួយ​​​ស្វាមី។

ទិដ្ឋភាព​ទាំង​ឡាយ​ តាំង​ពី​ការ​ថើប​ និង​ ឡើងជិះ​លើ​រទេះ​សេះ​ កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​នឹក​ស្រមៃ​ ថា​ដូច​ឈុតឆាក​ក្នុង​រឿង​តុក្កតា​ដ៏​ល្បី​របស់​ Disney ពិតៗ និង​រំភើប​នឹង​ទស្សនីយភាព​នេះ​ជាទី​បំផុត៕


អត្ថបទ៖ យី សុធារី