វាស់ល្បឿន Galaxy S9+ និង OnePlus 6 មួយណាខ្លាំងជាង?
- 2018-05-21 08:01:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាស់ល្បឿន Galaxy S9+ និង OnePlus 6 មួយណាខ្លាំងជាង?
ចន្លោះមិនឃើញ
OnePlus 6 បានក្លាយជាគូប្រជែងថ្មីមួយទៀតសម្រាប់ Galaxy S9/S9+ រួមទាំង iPhone X។ វីដេអូខាងក្រោមនេះ ជាការបង្ហាញពីការប្រៀបធៀបល្បឿនរវាង OnePlus 6 និង Galaxy S9+ ដើម្បីចង់ដឹងថាមួយណាលឿនជាង។
បញ្ជាក់ថា OnePlus 6 និង Galaxy S9+ ដែលគេយកមកប្រៀបធៀបនេះមានប្រើបន្ទះឈីប Snapdragon 845 ដូចគ្នា ខុសគ្នាត្រង់ S9+ មាន RAM ៦ GB និង OnePlus 6 មាន RAM ៨ GB។ Galaxy S9+ ប្រើប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និង OnePlus 6 ប្រើ Android 8.1។
ការធ្វើតេស្តបានបង្ហាញថាល្បឿនស្មាតហ្វូនទាំងពីរមិនជាខុសគ្នាខ្លាំងប៉ុន្មាននោះទេ ដោយមានការប្រកៀកប្រកិតគ្នាជាទីបំផុត។ OnePlus 6 ប្រើពេល ១ នាទី ៥២,១៨ វិនាទី ដើម្បីបញ្ចប់ជុំទីមួយ ខណៈ S9+ ប្រើពេល ១ នាទី និង ៥៧,៤៦ វិនាទី។ ជុំទីពីរ OnePlus 6 ប្រើពេល ៤០,៧៤ វិនាទី ធៀបនឹង S9+ ប្រើពេល ៤១,៨៦ វិនាទី៕