ញាក់សាច់! វិនាទី​ចុង​ក្រោយ​សំបុត្រ​ UCL វគ្គផ្ដាច់ព្រ័ត្រ​ឡើង​ថ្លៃ​ដល់​ខ្ទង់​ម៉ឺន

  • 2018-05-22 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Liverpool ដែល​ទិញ​សំបុត្រ​មិន​ទាន់​ សម្រាប់​មើល​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League អាច​ត្រូវ​ចំណាយ​លុយ​ច្រើន​លើស​លប់​នៅ​វិនាទី​ចុង​ក្រោយ​ដោយសារ​ការ​ប្រកួត​កាន់​តែ​កៀក​មែន​ទែន​ហើយ។​

សំបុត្រ​ប្រមាណ​ ១៦៦២៦​កៅអី​ត្រូវ​បាន​លក់​អស់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​អ្នក​គាំទ្រ​ហង្សក្រហម​ដែល​មាន​បំណង​ទៅ​មើល​ផ្ទាល់​នៅ​ទីក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​ពេល​នេះ​មាន​សំបុត្រ​ប្រហែល​ខ្ទង់​រយ​បាន​ដាក់​លក់​បន្ត​លើ​អ៊ិនធឺណែត។​

យ៉ាង​ណា​កៅអី​​ធម្មតា​ដែល​មាន​តម្លៃ​ដើម​ត្រឹម​ ២៨១​ផោន​បាន​កើន​ដល់​ ១៥០០០​ផោន​ ហើយ​សំបុត្រ​ VIP វិញ​ឡើង​ដល់​ជាង​ ២០០០០​ផោន​ក៏​មាន។ គួរ​បញ្ជាក់​ថា​ Liverpool នឹង​ប៉ះ​ Real Madrid នៅ​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១​និង​៤៥​នាទី​រំលង​អាធ្រាត្រ៕ ​

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី