Arsenal បញ្ចេញ​អាវ​ថ្មី​ខ្លួនសម្រាប់​រដូវ​កាល ២០១៨/១៩ ស្របពេលកីឡាករ​ខ្លះ​នឹង​ប្ដូរ​លេខ​អាវ

  • 2018-05-22 12:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បញ្ចេញ​អាវ​ថ្មី​សម្រាប់​រដូវ​កាល ២០១៨/១៩។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ ក្លឹប​ក៏​បាន​ប្រកាស​ពី​ការ​ដូរ​លេខ​អាវ សម្រាប់​កីឡាករ​មួយ​ចំនួន។

អាវ​ថ្មី​របស់ Arsenal ហាក់​មាន​លក្ខណៈ​ខុស​ពី​រដូវ​កាល​កន្លង​ៗ​ទៅ ត្រង់​ការ​លេង​ម៉ូត​ចំណុច​តូច​ៗ​ជា​ច្រើន​ពណ៌​ក្រហម​នៅ​លើ​ដៃ​អាវ​ទាំង​សង​ខាង។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail ម៉ូត​អាវ​នេះ អាច​ជា​ម៉ូត​ចុង​ក្រោយ​ដែល​ក្រុមហ៊ុន PUMA ច្នៃ​ឲ្យ​ក្លឹប​កាំភ្លើង​ធំ។ យោង​តាម​ប្រភព​ដដែល​ Addidas អាច​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដៃ​គូ​សហការ​ជាមួយ​ក្លឹប​ចាប់​ពី​រដូវ​កាល ២០១៩/២០។

ដោយ​ឡែក​ ក៏​មាន​ដែរ​ ការ​ផ្លាស់​លេខ​អាវ​សម្រាប់​កីឡាករ​មួយ​ចំនួន​របស់​ក្លឹប​កាំភ្លើង​ធំ។ កីឡាករ​ទាំង​នោះ​រួម​មាន Petr Cech (ដូរ​ពី​លេខ ៣៣ ទៅ ១) Hector Bellerin (ដូរ​ពី​លេខ ២៤ ទៅ​ ២) Mohamed Elneny (ដូរ​ពី​លេខ ៣៥ ទៅ​ ៤ ជំនួស​ខ្សែ​ការពារ Per Mertesacker ដែល​ចូល​និវត្តន៍) និង​ចុង​ក្រោយ​គឺ Granit Xhaka (ដូរ​ពី​លេខ ២៩ ទៅ ៣៤)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី