ទូរសព្ទ​គ្មាន​ស៊ុម​ អត់​ក្បាល​ឆក​ ជិត​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​

  • 2018-05-23 01:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vivo បាន​បញ្ចេញ​រូបរាង​គំរូ​នៃ​ស្មាតហ្វូន​ឈ្មោះ​ Apex ​កាល​ពី​ខែ​កុម្ភៈ​ ក្នុង​កម្មវិធី​ MWC ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ពេល​នេះ​ស្មាតហ្វូន​​គ្មាន​ស៊ុម​មួយ​នេះ​ ​ត្រៀម​ផលិត​លក់​លើ​​ទីផ្សារ​ហើយ។

នៅ​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ ខាង​មុខ​នេះ​ Vivo នឹង​ធ្វើ​កម្មវិធី​​មួយ​នៅ​ទីក្រុង​សៀងហៃ​ ដែល​គេ​រំពឹង​ថា​​រូបរាង​ Vivo Apex ដែល​ផលិត​សម្រាប់​ដាក់​លក់​ នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ។

រូបរាងគំរូ Apex
រូបរាងគំរូ Apex

គួរ​ដឹង​ថា​រូបរាង​គំរូ​របស់​ Apex ​​ដែល​បង្ហាញ​ចេញ​កន្លង​មក​គឺ​ស្ទើរ​តែ​គ្មាន​ស៊ុម​អេក្រង់, មាន​កម្រាស់​រាង​ក្រាស់​ដោយ​ផ្នែក​ខាង​ក្នុង​មាន​បង្កប់​កាមេរ៉ា​ដែល​អាច​លៀន​ចេញ​មក​ពេល​​ចង់​ថត​ Selfie និង មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់​ទៀត​ផង។ យ៉ាងណាក្ដី​រូបរាង​ដែល​ជា​ផលិត​សម្រេច​​នៃ​ Apex នេះ​ អាច​នឹង​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម