មនុស្សរាប់រយនាក់ស្លាប់ និងដួលសន្លប់ ដោយសារអាកាសធាតុក្តៅខ្លាំង ដល់៤២អង្សាសេ

  • 2018-05-23 02:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់ នៅ​ក្នុង​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន នៅ​សប្ដាហ៍​នេះ ដោយ​សារ​តែ​អាកាសធាតុ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៤២អង្សាសេ។

លោក Faisal Edhi ប្រធាន​អង្គការ​សុខុមាល​ភាព​សង្គម ដែល​គ្រប់គ្រង​គម្រោង​សុខភាព​សាធារណៈ រួម​ទាំង​កន្លែង​ដាក់​សព និង​សេវា​សង្គ្រោះ​បន្ទាប់ បាន​ឲ្យ​ដឹង​ថា «យើង​ទទួល​បាន​សាកសព​ចំនួន ១៨០នាក់ ក្នុង​រយៈពេល​ត្រឹម ៤ថ្ងៃ ដែល​វា​ជា​ចំនួន​ទ្វេ​ដង នៃ​ចំនួន​ទទួល​បាន​ធម្មតា។ សាកសព​ភាគ​ច្រើន​បាន​ស្លាប់​ភា្លមៗ ដោយសារតែ​រលក​កម្ដៅ»។

គួរ​បញ្ជាក់​ថា រលក​កម្ដៅ​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ជាមួយ​នឹង ការ​ចាប់ផ្ដើម​នៃ​ពិធីបុណ្យ​រ៉ាម៉ាដាន (Ramadan) ដែល​ប្រជាជន​ប៉ាគីស្ថាន​រាប់​លាន​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ផឹក​ទឹក និង​ទទួល​ទាន​អាហារ​ចាប់​ពី​ពេល​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច។

ជា​មួយ​គ្នា​នេះ នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​ប៉ាគីស្ថាន បាន​ព្រមាន​ថា អាកាសធាតុ​នៅ​ទីក្រុង Karachi ទំនង​ជា​នឹង​ក្ដៅ​ខ្លាំង ក្នុង​អំឡុង​ពេល ២-៣ថ្ងៃ​ខាង​មុខ ខណៈ​គេ​ព្យាករណ៍​ថា​អាច​ឡើង​រហូត​ដល់ ៤៤អង្សាសេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង