មក​ស្គាល់​តួអង្គ​ជំនួស​ របស់​​តួ​សំខាន់​ៗ​ក្នុង​សែស្រឡាយ​​រឿង "Avengers”

  • 2018-05-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពួក​គេ​គឺ​ជា​កត្តា​ដ៏​សំខាន់​ម្នាក់​ ដែល​ធ្វើ​ឲ្យ​តួអង្គ​ល្បីៗ​ទាំង​នោះ​ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សាច់​រឿង​ ប៉ុន្តែ​សមត្ថភាព​និង​ការ​បង្ហាញ​រូបរាង​របស់​ពួក​គេ​ពិត​ជា​កម្រ​បាន​បង្ហាញ​ឲ្យ​សាធារណ​ជន​បាន​ឃើញ​ណាស់។

១. លោក Bobby Holland

លោក​ Bobby មាន​រូប​រាង​សង្ហា​មិន​ខុស​ពី​តារា​សម្ដែង Chris Hemsworth ប៉ុន្មាន​ទេ។ លោក​សម្ដែង​ជា​តួ​ជំនួស​សម្រាប់​តួអង្គ "Thor” បើ​យោង​ទៅ​តាម​សារព័ត៌មាន​ Daily Mail លោក​ពិត​ជា​ក្លាហាន​ និង​បាន​រង​របួស​ជា​ច្រើន​ពេល​សម្ដែង​រឿង "Thor: Ragnarok”​។

២. លោក Anthony Molinri

តារា​សម្ដែង Mark Ruffalo ក៏​មាន​តួ​ជំនួស​ជិតស្និទ្ធ​មួយ​រូប​ដែរ​ គឺ​លោក​Anthony Molinari។ ទស្សនិក​ជន​បាន​និយាយ​ថា​ ភាព​ស្រដៀង​គ្នា​របស់​អ្នក​ទាំង​ពីរ​គឺ​មាន​ដល់​ទៅ ៧០​ភាគរយ​ឯ​ណោះ។ លោក​មាន​អាយុ ៤៤​ឆ្នាំ​និង​ជា​តួ Stuntman ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ដោយ​ធ្លាប់​សម្ដែង​នៅ​ក្នុង​រឿង​ "Jack Reacher 2” និង "Ages of the Century” ជា​ដើម។

៣. លោក Sam Hargave

អ្នក​គាំទ្រ​ជា​ច្រើន​នៅ​បណ្ដាញ​សង្គម​ Twitter បាន​គិត​ថា​លោក Sam Hargave សង្ហា​មិន​ចាញ់ Chris Evans ប៉ុន្មាន​ទេ។​ លោក Sam បាន​ថត​ឈុត​គ្រោះ​ថ្នាក់​ជំនួស​លោក Chris Evans ជា​ច្រើន​រឿង​ក្នុង​សែស្រឡាយ​រឿង "Avengers”។

៤. លោក James Young

នៅ​ទីតាំង​ថត​រឿង​លោក Sebastain Stan និង​ James Young គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ដោយ​សហការ​ថត​ជា​តួអង្គ The Wintersoldier។ អ្នក​ទស្សនា​ដែល​បាន​ឃើញ​សកម្មភាព​ពួក​គេ​ក្រៅ​ឆាក គឺ​ស្និទ្ធស្នាល​ដូច​ជា​បង​ប្អូន​អីចឹង។

៥. លោក Aaron Toney

លោក​ Aaron ជា​តួអង្គ​ជំនួស​សម្រាប់​តួ​ Falcon ដែល​សម្ដែង​ដោយ​លោក Anthony Mackie។

៦. អ្នក​នាង Heidi Moneymaker

Heidi Moneymaker គឺ​ជា​តួ Stunt សម្រាប់​តួអង្គ Black Widow ដែល​សម្ដែង​ដោយ Scarlett Johansson។

៧. លោក Paul Lacovara

Paul បាន​សម្ដែង​ជា​តួ​ជំនួស​តួអង្គ Loki សម្ដែង​ដោយ Tom Hiddleston។ លោក​បាន​និយាយ​រៀប​រាប់​ថា​បទ​ពិសោធន៍​នៃ​ការ​សម្ដែង​ក្នុង​រឿង "Avengers” គឺ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ។

៨. លោក Tony McFarr

លោក​ Tony មាន​រូប​រាង​ដូច​លោក Chris Pratt ខ្លាំង​ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​បាន​សម្ដែង​ជា​ Stuntman សម្រាប់​តារា​រូប​នេះ​ជា​ញឹក​ញាប់៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី