ថាសៀមរាបទៅមានភាសាប្លែកៗ តែអ្នកបន្ទាយមានជ័យវិញ ទាល់តែមានអ្នកបកប្រែ

  • 2018-05-23 03:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​បណ្ដា​ភូមិ ឃុំ ស្រុក​ នានា​ទូទាំង​ប្រទេស​កម្ពុជា សុទ្ធ​តែ​មាន​គ្រាម​ភាសា​និយាយ​ទំនាក់ទំនង​គ្នា ប្រចាំ​តំបន់​របស់​ខ្លួន។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​គ្រាម​ភាសា​អ្នក​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ម្ដង ហើយ​មាន​ពាក្យ​មួយ​ចំនួន​សឹង​តែ​មិន​ដែល​ឮ​តែ​ម្ដង។

អ្នកលក់ក្រឡាននៅបន្ទាយមានជ័យ

១. កិញ ឬ​ប៉ិន មាន​ន័យ​ថា ពូកែ​ឬ​ប្រសប់

២. ល្អែង ឬ​រអែង មាន​ន័យ​ថា ឧស្សាហ៍

៣. ល្ពោត មាន​ន័យ​ថា ត្រជាក់

៤. ដិញ មាន​ន័យ​ថា ដឹង

៥. ហាប់​ណុង មាន​ន័យ​ថា ស្ទើរ​តែ,ជិត ឧទាហរណ៍​ធម្មតា​យើង​និយាយ​ថា​ភ័យ​ស្ទើរ​ស្លាប់ តែ​អ្នក​បន្ទាយ​មាន​ជ័យ​និយាយ​ថា ភ័យ​ហាប់​ណុង​ស្លាប់។

៦. ទឹកជា មាន​ន័យ​ថា ទឹកសាបធម្មតា (ទឹកពាង ទឹងអណ្តូង លើកលែងទឹកដាំពុះ ទឹកតែ)

៧.ផន់ មាន​ន័យ​ថា របស់(បញ្ជាក់កម្មសិទ្ធិ), ឧ. ផ្ទះផន់ញ៉ុម= ផ្ទះរបស់ខ្ញុំ

៨. មៀវ = ឆ្មារ

៩. តាណេះ តាណុះ = ទីនេះ ទីនោះ

១០. អង់កាឡុប = សំបក​កង់

១១. សំអែល = ពោះវៀនកង់

១២. ចុះ = មើម, ឧ. ចុះត្រាវ ចុះឈូក

១៣. ស្លល្វែក្តាម = សម្លខួក្តាម

១៤. បោះ = របស់ 

១៥. ជុំ = ផង, ជាមួយ, ឧទាហរណ៍​ថា ទៅស្រុកជុំអ្នកណា?បើ​ធម្មតា​និយាយ​ទៅ​ស្រុក​ជាមួយ​អ្នក​ណា។​

១៦. កំប៉េស = ច្រើនណាស់, ឧទាហរណ៍​ថា នៅ​វត្ត​ពេល​បុណ្យទាន មនុស្ស​កំប៉េស

១៨. ណឺ = ណា (ប្រើដើម្បីសុំ) ឧទាហរណ៍ កុំរត់ចោលគ្នាណឺ ន័យ​ធម្មតា កម​រត់​ចោល​គ្នាណា

១៩. សាច់មាន់ = ជ្រាំងខ្នុរ,

២០. សន្លុះ = តឺនុយដាក់អាវក្នុងខោរឺសំពត់, ឧទាហរណ៍​កូន​សិស្ស​ត្រូវ​ស្លៀកពាក់​សន្លុះ​ឲ្យ​បាន​សមរម្យ។

២១. ប្រោ = អត់​ស្អាត, ឧទាហរណ៍ រូបរាងប្រោដូចខ្ញុំ មាន​អ្នកណា​ស្រលាញ់?

២២. ដង្គត់ = គល់ឈើ

២៣. ឆងរ៉ង = ប្រឡាយទឹក

២៤. សោ = អស់​កំលាំង

២៥. យ៉ាក = ពិបាក

២៦. រ៉ណា = នរណា

ចុចត្រង់នេះដើម្បីមើលគ្រាមភាសារបស់អ្នកសៀមរាប៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ Sinet Sem