ដឹងពីអត្ថន័យភាសាអ្នកសៀមរាបតែងនិយាយហើយ ចង់ដាច់ចង្កេះ

  • 2018-05-22 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​មាន​ភាសា​កំណើត​ខ្លួន​ច្បាស់​លាស់ គឺ​ភាសា​ខ្មែរ តែ​ការ​និយាយ​ក៏​អាច​ខុស​គ្នា​ទៅ​តាម​តំបន់ ឬ​ទៅ​តាម​ទម្លាប់​របស់​ដូនតា​ខ្លួននៅតាមបណ្ដាខេត្តនីមួយៗ។ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយ​ឮ​អ្នក​ស្រុក​និយាយ​ពាក្យ​ប្លែកៗ យើង​ប្រាកដ​ជា​គិត​ថា ចម្លែក​សម្រាប់​យើង តែ​ពេល​ដែល​អ្នក​ស្រុក​ផ្សេង​មក​លេង​ស្រុក​យើង​វិញ គេ​ក៏​មាន​អារម្មណ៍​មិន​ខុស​ពី​យើង​ដែរ។ មិន​ខុស​អី​ពី​ប្រជាជន​នៅ​សៀមរាប តែង​ប្រើ​ពាក្យ​​ប្លែកៗ​មួយ​ចំនួន​ជា​ប្រចាំ ប្រសិន​បើ​មិន​ដឹង​ពី​អត្ថន័យ​ប្រាកដ​ជា​មិន​យល់​ឡើយ។

ប្រជាពលរដ្ឋនៅសៀមរាបលក់ភេសជ្ជៈកាលពីចូលឆ្នាំខ្មែរកន្លងទៅ

ត​ទៅ​នេះ​សូម​ស្វែង​យល់​ភាសា​អ្នក​សៀមរាប​ដូច​ខាង​ក្រោម​នេះ៖

១. តាណេះ មានន័យ​ថា ទី​នេះ

២. តាណោះ មានន័យ​ថា ទីនោះ

៣. ស្ដុយ ឬ​សន្ដុយ មាន​ន័យ​ថា ស្អី​គេ

៤. ឡាម៉េច មាន​ន័យ​ថា យ៉ាង​ម៉េច

៥. យ៉ាក​ណាស់ មានន័យ​ថា ពិបាក​ណាស់

៦. ប្រោ​ឡើង មាន​ន័យ​ថា អាក្រក់​ណាស់

៧. យាយ​អុយ មាន​ន័យ​ថា និយាយ​អ្វី

៨. ស្នំ​យ៉ាង មានន័យ​ថា សម​យ៉ាង

៩. ការ​ដែល​ដេញ មាន​ន័យ​ថា មិន​ដែល​ដឹង

១០. ស្រុកាន់​យើង មានន័យ​ថា ស្រុក​ផងយើង

១១. ចាណាប់ មានន័យ​ថា ប្រសប់

១២. ខ្មាត មាន​ន័យ​ថា ខ្ញុំបាទ

១៣. រ៉ាណា មានន័យ​ថា អ្នក​ណា

១៤. ទឹក​ជា មាន​ន័យ​ថា ទឹក​សុទ្ធ

១៦. សោ មាន​ន័យ​ថា ហត់

១៨. តាសេ មាន​ន័យ​ថា សរសេរ

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ កាន មុន្នី