Wenger ធ្លាប់​បដិសេធ​ទៅ​ដឹកនាំ​អង់គ្លេស​២​ដង ព្រោះ​មូលហេតុ​មួយ

  • 2018-05-23 04:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​បាន​បដិសេធ​មិន​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​២​ដង ព្រោះ​តែ​លោក​យល់​ថា​តំណែង​​មិន​សម​​មាន​ជនជាតិ​បរទេស​មក​កាន់​ទេ។

Wenger ដែល​សម្រេច​ចេញ​ពី Arsenal ក្រោយ​ចំណាយ​ពេល​ជិត​២២​ឆ្នាំ​ ធ្លាប់​ត្រូវ​បាន​ទាក់ទង​ទៅ​ដឹកនាំ​តោ​កំណាច​នៅ​ឆ្នាំ​២០០០​និង​២០០៦។ យ៉ាងនេះ​ក្ដី បុរស​សញ្ជាតិ​បារាំង​រូប​នេះ​​គ្មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទៅ​កាន់​តំណែង​នេះ​ឡើយ ត្បិត​កន្លង​ទៅ​អង់គ្លេស​ក៏​ធ្លាប់​មាន​គ្រូ​បរទេស​កាន់​ដែរ​គឺ​លោក Sven-Goran Eriksson និង Fabio Capello។

ថ្លែង​ប្រាប់​ BeIn Sports អ្នក​ចាត់​ការ​វ័យ​៦៨​ឆ្នាំ​​ថា៖ "ត្រូវ​ហើយ​ ខ្ញុំ​បដិសេធ​ខាង​ជម្រើស​ជាតិ​អង់គ្លេស​២​​ឬ​៣​ដង។ ខ្ញុំ​​មាន​អារម្មណ៍ និង​និយាយ​ជា​ច្រើន​ដង តំណែង​នេះ​គួរ​តែ​ជនជាតិ​អង់គ្លេស​ជា​អ្នក​កាន់​ជម្រើស​ជាតិ​អង់គ្លេស។ អង់គ្លេស​ជា​ប្រទេស​ធំ ពួក​គេ​មាន​គ្រូ​ដែល​មាន​គុណភាព​គ្រប់គ្រាន់។ ហើយ​ខ្ញុំ​គិត​ថា វា​មិន​សម​នឹង​ខ្ញុំ​ឡើយ"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ