វិធីកំណត់ភ្លេងរោទ៍ ពេលសង្សារតេមកដឹងភ្លាម
- ពុធ, 23 ឧសភា 2018 07:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកំណត់ភ្លេងរោទ៍ ពេលសង្សារតេមកដឹងភ្លាម
ចន្លោះមិនឃើញ
ទាំងនៅលើ iPhone និង Android អ្នកប្រើប្រាស់អាចកំណត់ឲ្យឮសំឡេងរោទ៍ខុសៗគ្នា ចំពោះការហៅចូលនីមួយៗ ជាពិសេសសម្រាប់មនុស្សសំខាន់។
នៅលើ iPhone
១. ចូលទៅកាន់កម្មវិធី Contact រួចរើសយកឈ្មោះនរណាម្នាក់ដែលអ្នកចង់កំណត់ឲ្យមានសំឡេងរោទ៍ខុសពីគេ រួចមកចុចលើពាក្យ “Edit” នៅផ្នែកលើខាងស្ដាំ
២. អូសចុះក្រោមរួចចុចលើពាក្យ Ringtone (អ្នកក៏អាចចុចលើ Text Tone ដើម្បីចូលកំណត់សំឡេងរោទ៍សម្រាប់សារជាអក្សរ)
៣. បន្ទាប់មករើសយកសំឡេងរោទ៍ដែលអ្នកកំណត់
៤. ពេលរើសរួចហើយ ចុចលើពាក្យ "Done”
នៅលើ Android
១. ចូលទៅកម្មវិធី Contact រួចស្វែងរកលេខទូរសព្ទណាមួយ បន្ទាប់មកចុចលើ "Details”
២. បន្ទាប់មកចុចលើពាក្យ “Edit”
៣. អូសចុះក្រោមហើយស្វែងរកពាក្យ "Ringtone”
៤. បន្ទាប់មករើសសំឡេងរោទ៍ដែលអ្នកពេញចិត្ត ហើយចុចលើពាក្យ “Add” និងចុងក្រោយចុចលើពាក្យ "Save” ជាការស្រេច៕