មក​ដល់ West Ham ភ្លាម Pellegrini ឡើង​ Top3 ជា​អ្នក​ចាត់​ការ​មាន​ថ្លៃ​ឈ្នួល​ច្រើន​​ជាង​នៅ PL

  • 2018-05-23 08:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Manuel Pellegrini បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​មួយ​​រូប ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​អង់គ្លេស  Premier League  ក្រោយ​ចុះ​កុងត្រា​៣​ឆ្នាំ​ជាមួយ​ក្លឹប West Ham។

ផ្អែក​តាម​ប្រភព​បុរស​វ័យ​៦៤​ឆ្នាំ​ដែល​ជា​អតីត​អ្នក​ចាត់​ការ​នៅ Man City ទទួល​បាន​២១​លាន​ផោន ក្នុង​ចុះ​កុងត្រា​៣​ឆ្នាំ​​នៅ​ញញួរ​ធំ។ តាម​តម្លៃ​នេះ​មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំ​ Pellegrini ទទួល​បាន​៧​លាន​ផោនលើ Mauricio Pochettino (៥លានផោន) របស់ Spurs និងស្មើ Jurgen Klopp របស់ Liverpool។

បើ​ប្រៀប​​នឹង​អ្នក​ចាត់​ការ​នៅ  Premier League  ទាំង​អស់ Manuel Pellegrini ឈរ​លេខ​៣​មាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​គេ។ Jose Mourinho នៅ​លេខ​២​បាន​១៥​លាន​ផោន​ក្នុង​១​ឆ្នាំ ខណៈ Pep Guardiola បាន​២០​លាន​ផោន៕

​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី