ផ្លូវ​ការ! អ្នក​ដឹកនាំ​ Arsenal បន្ទាប់​ពី Wenger គឺ Unai Emery

  • 2018-05-23 11:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្លឹប Arsenal បាន​ប្រកាស​ថា លោក Unai Emery ជា​អ្នក​ចាត់​ការ​ថ្មី​របស់ក្លឹប។

ប្រធាន​ក្លឹប​កាំភ្លើង​ធំ​បាន​ហៅ​លោក Emery​ ថា​ជា​អ្នក​ចាត់​ការ "ដែល​មាន​កំណត់ត្រា​យ៉ាង​ល្អ ក្នុង​អាជីព​ដឹកនាំ​របស់​ខ្លួន ហើយ​មាន​ទេពកោសល្យ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​កីឡាករ និង​លេង​បាល់ទាត់​ទម្រង់​ប្រយុទ្ធ"។

ចំណែក​លោក Emery វិញ បាន​បង្ហាញ​ភាព​សប្បាយ​រីក​រាយ​របស់​ខ្លួន​ក្នុង​ការ​បាន​ទទួល​តំណែង​មួយ​នេះ។ លោក​បាន​ចាត់​ទុក​ក្លឹប​ Arsenal ជា​ក្លឹប ដែល "មាន​វិធី​សាស្ត្រ​ក្នុង​ការ​លេង​បាល់ទាត់​គួរ​ឲ្យ​ទាក់ទាញ ហើយ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​កីឡាករ​ក្មេងៗ ព្រម​ទាំង​មាន​កីឡដ្ឋាន​ និង​ការ​គ្រប់គ្រង​ដ៏​អស្ចារ្យ"។

គួរ​រម្លឹក​ឡើង​វិញ​ថា កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ ទាំង​លោក Arsene Wenger (Arsenal) និង Unai Emery (PSG) សុទ្ធ​តែ​បាន​ប្រកាស​ចាក​ចេញ​ពី​ក្លឹប​រៀង​ៗ​ខ្លួន។

សូម​បញ្ជាក់​ផង​ដែរ គិត​ពី​ឆ្នាំ ២០១៣ មក លោក Emery បាន​ឈ្នះ​ពាន Europa League ចំនួន ៣ លើក ពាន​លីគ​កំពូល​បារាំង​មួយ​លើក ពាន Coupe de France ២ដង និង ពាន Coupe de la Ligue ចំនួន​ ២​ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី