ល្ងាច​នេះ​ បាល់ទះ​ប្រជុំ​និយាយ​ពី​​បទ​បញ្ជារ​កីឡា​ជាតិ​មុន​ប្រកួត​ស្អែក​

  • 2018-05-24 01:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ ស្ដី​ពី​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ដែល​គ្រោង​ប្រកាស​បើក​នៅ​ថ្ងៃ​​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​កិច្ច​ប្រជុំ​នេះ​​មាន​​និយាយ​​ពី​បទ​បញ្ជា​កម្មវិធី​​ប្រកួត​ និង​របៀបវារៈ​ ដែល​បើក​ការ​ប្រជុំ​នៅ​សាល​ប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា (ជាន់​ទី​១)​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ ​ចំណែក​ការ​ប្រកួត​វិញ​ នឹង​​ចាប់​ផ្ដើម​នៅ​ម៉ោង ៧:៣០ នាទី​ស្អែក​នេះ​ រហូត​ដល់​ម៉ោង ៣:៣០​នាទី​រសៀល​ ដោយ​មាន​៦​គូ​ប្រកួត​គ្នា​ក្នុង​ថ្ងៃ​បើក​ឆាក​នេះ​​។

ព្រឹត្តិការណ៍​បាល់ទះ​ថ្នាក់​ជាតិ​នេះ​​មាន ៣ វិញ្ញាសា​​គឺ​លើ​ក្ដារ​បុរស លើ​ក្ដារ​នារី និង​លើ​ឆ្នេរខ្សាច់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី