មើល​​វីដេអូ​នេះ​បាន​ដឹង​ថា​ Vivo Apex កប់​ខ្លាំង​ប៉ុណ្ណា​

  • 2018-05-24 04:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vivo បាន​ចាក់​ផ្សាយ​វីដេអូ​បង្ហាញ​ពី​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ជា​ Vivo Apex ក្នុង​អំឡុង​កម្មវិធី​ប្រកួត​ World Cups។

វីដេអូ​ខ្លី​នេះ​​ត្រូវ​​មាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​នៃ​កម្មវិធី​ដែល​ Vivo គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ខាង​មុខ​នេះ និង​មាន​បញ្ជាក់​ថា​ "ស្មាតហ្វូន​ថ្ងៃ​អនាគត​បាន​មក​ដល់​ហើយ"។ ក្នុង​វីដេអូ​មាន​បង្ហាញ​ពី​ចំណុច​ពិសេស​របស់​ Apex ដែល​មាន​ដូច​ជា​ផ្ទៃ​អេក្រង់​លាត​គ្មាន​ក្បាល​ឆក, មាន​កាមេរ៉ា​​ Selfie ដែល​បង្កប់​​នៅ​ផ្នែក​ខាង​ក្នុង និង ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់​ជា​ដើម។

គួរ​ដឹង​ថា​ Vivo Apex បាន​បង្ហាញ​ខ្លួន​ជា​ផលិតផល​គំរូ​ក្នុង​កម្មវិធី​ MWC កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត៕​​​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង