កំពុង​រកទិញ Apple Watch? បើមិន​ចង់​ស្តាយក្រោយ​ទេ មក​មើល​ Fitbit ក៏​មិនទាន់​ហួស​ពេល​ដែរ

  • 2018-05-25 01:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ Smartwatch មាន​ការ​ផលិត​ និង​ប្រើប្រាស់​ច្រើន​ ដោយសារ​មាន​បច្ចេកវិទ្យា​ទំនើប​ បំពាក់​លើ​ Device អេក្រង់​តូច​នេះ​។

ក្រៅ​ពី​ Apple Watch មាន​នាឡិកា​វ័យ​ឆ្លាត​ដំណើរការ​ Android Wear ច្រើន​ប្រភេទ​ភាគច្រើន​មាន​ពី​ក្រុមហ៊ុន​ Garmin និង​ Samsung។

Fitbit Versa ជា​ Smartwatch តម្លៃ​ប្រហែល​ ២០០ ដុល្លារ ផ្ដោត​លើ​ទីផ្សារ​ទូទៅ​ អាច​ថា​ជា​គូ​ប្រកួតប្រជែង​សំខាន់​មួយ​របស់​ Apple Watch។

១) តម្លៃ

Fitbit Versa មាន​តម្លៃ​ប្រហែល​ ២០០ ដុល្លារ​ ខណៈ​ Apple Watch Series 3 មាន​ចាប់​ពី​ ៣២០ ដុល្លារ​ឡើង​ទៅ​។ សូម្បី​តែ​ Apple Watch Series 1 ក៏​តម្លៃ​ប្រហែល​ ២៥០ ដុល្លារ​ បាត់​ទៅ​ហើយ​ ថ្លៃ​ជាង​ Fitbit Versa ដល់​ទៅ​ ៥០ ដុល្លារ​។

២) ទំហំ​តូច​ជាង

Fitbit Versa មាន​ទំហំ​បណ្ដោយ​ និង​ទទឹង​ ២៤ មីលីម៉ែត្រ​ តូច​ជាង​ Apple Watch ដែល​តូច​ជាងគេ​ក៏​មាន​ទំហំ​បណ្ដោយ​ ៣៨.៦ មីលីម៉ែត្រ​ ទទឹង​ ៣៣.៣ មីលីម៉ែត្រ​ ដែរ។ នាឡិកា​ទំហំ​តូច​ ប្រហែល​មិន​សំខាន់​សម្រាប់​មនុស្ស​ទូទៅ​នោះ​ទេ​ តែ​ Fitbit Versa សាក​សម​ករ​ដៃ​សម្រាប់​សុភាព​នារី​។

៣) ថ្ម​កាន់​បាន​យូរ

Fitbit Versa អាច​ប្រើ​បាន​ដល់​ទៅ​ ៤ ថ្ងៃ​ ខណៈ​ Apple Watch បាន​ត្រឹម​ ១៨ ម៉ោង​ប៉ុណ្ណោះ​។

៤) មាន​កម្មវិធី​តិចតួច

Fitbit Versa មាន​កម្មវិធី​ភ្ជាប់​ជា​ស្រេច​មួយ​ចំនួន​ មិន​មាន​ជម្រើស​ប្រើ​ Gmail ឬ​ Twitter នោះ​ទេ​។ Apple Watch មាន​កម្មវិធី​ច្រើន​ពី​អ្នក​អភិវឌ្ឍន៍​ក្រៅ​ តែ​មួយ​ចំនួន​បាន​បញ្ឈប់​បន្ត​កម្មវិធី​ខ្លួន​លើ​ Apple។

មែនទែន​ទៅ​កម្មវិធី​ច្រើន​ ក៏​មិន​ប្រាកដ​ថា​ល្អ​នោះ​ដែរ​ តើ​អ្នក​អាច​ចំណាយ​ពេល​ប៉ុន្មាន​ជាមួយ​នឹង​អេក្រង់​តូច​មួយ​នេះ​?

៥) អាច​តាមដាន​វដ្ដ​រដូវ

ក្រោយ​មាន​សំណើ​ច្រើន​ពី​អ្នក​ប្រើប្រាស់​ Fitbit ពេល​នេះ​អាច​ប្រើ​ Fitbit Versa ពិនិត្យ​មើល​ តាមដាន​ វដ្ដ​រដូវ​ អាច​ស្មាន​ដឹង​ពេលវេលា​កើត​មាន​ពេល​មុខ​។

Apple មិន​ទាន់​មាន​សេវាកម្ម​ស្រដៀង​នេះ​នៅ​ឡើយ​ទេ​ សម្រាប់​ Apple Watch។

៦) អាច​តាម​ដាន​ដំណេក

Fitbit មាន​មុខងារ​ Sleep Stages អាច​តាមដាន​ ដំណេក​បាន​ស្កប់ស្កល់​កម្រិត​ណា​ ពេល​ពាក់​ចូល​គេង​។ មួយ​វិញ​ទៀត​ ក៏​អាច​កំណត់​កាលវិភាគ​គេង​ តាមដាន​ពេលវេលា​ភ្ញាក់​ និង​ពិនិត្យ​មើល​ការ​គេង​លើស​ម៉ោង​។

Apple Watchមាន​កម្មវិធី​បង្កើត​ដោយ​អ្នក​ផ្សេង​ សម្រាប់​តាមដាន​ដំណេក​ តែ​ Apple ដូច​មិន​ទាន់​បង្កើត​កម្មវិធី​ផ្ដោត​ខ្លាំង​លើ​ដំណេក​នោះ​ទេ​។

៧) មាន​ SpO2 Sensor

Fitbit Versa និង​ Fitbit Ionic ឆ្នាំ​ទៅ​ មាន​ SpO2 Sensor អាច​វាស់​កម្រិត​អុកស៊ីហ្សែន​ឈាម​បាន​។

Apple Watch មាន​បំពាក់​ Sensor ជាច្រើន​រួមមាន​ Heart-rate sensor, Accelerometer និង​ Gyroscope តែ​មិន​ទាន់​មាន​មុខងារ​តាមដាន​សុខភាព​កម្រិត​ខ្ពស់​នោះ​ទេ​។

៨) ការ​ធានា​ប្ដូរ​យក​លុយ​វិញ​ (នៅ​បរទេស​)

Fitbit ផ្ដល់​ពេល​ ៤៥ ថ្ងៃ​ អាច​ប្ដូរ​យក​លុយ​វិញ​បាន​ បើ​មិន​ពេញចិត្ត​ ខណៈ​ Apple ទុក​ពេល​ត្រឹម​ ១៤ ថ្ងៃ​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន